ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២២ កញ្ញា ចំនួន ៦ករណី ឃាត់ខ្លួន ២៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន២៧នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន២៧នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ២៥នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

-វត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន(Ice)= ១២៥,២៧ក្រាម។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៤ អង្គភាព 

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦០ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ៣ករណី ចាប់ ១នាក់ ចាប់យកIce ២,៤៤ក្រាម។

៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៧ក្រាម។

៤ / មណ្ឌលគិរី៖ រក្សាទុក ១ករណី ឃាត់ ១៧នាក់ ចាប់យកIce ០,៤៩ក្រាម។

កងរាជអាវុធហត្ថ : ២អង្គភាព

១ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

២ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២១,២៧ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖