ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២២ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៣៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៦គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២២៧គ្រឿង និងម៉ូតូ ១៩៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣៨គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៦៥គ្រឿង និងម៉ូតូ ១៧១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២២ថ្ងៃ ពីថ្ងៃទី១-២២ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,០៣៧គ្រឿង, រថយន្តធំ ១៦១គ្រឿង, រថយន្តតូច ៣,៤០៩គ្រឿង, ម៉ូតូ ៥,៤៦៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៣៦៤គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ២,៦៣គ្រឿង និងម៉ូតូ ៤,១១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖