ព័ត៌មានទាន់ហេតុការណ៍៖

តបតាមការសន្យា ខណៈពេលនេះ លោក Ishow Speed ត្រឡប់មកប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបានចុះទៅកាន់ផ្សារទួលទំពូង និងកន្លែងហ្វឹកហាត់គុនខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមិនឲ្យអ្នកគាំទ្រខ្លួនខកបំណង លោក IShow Speed ដែលគេស្គាល់ថា គឺជា YouTuber និងជាអ្នកផលិតមាតិកាជនជាតិអាមេរិកដ៏ពេញនិយមម្នាក់ ពេលនេះ គឺ ស្ថិតនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀតហើយ។ 

សូមបញ្ជាក់ថា ៖ ដូចដែលបានសន្យា តារាយូធូបដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពរូបនេះ កំពុងធ្វើការផ្សាយផ្ទាល់នៅផ្សារទួលទំពូងដែលស្ថិតនៅរាជធានីភ្នំពេញ ដោយមានអ្នកទស្សនា១៨២ពាន់អ្នក។

សូមបញ្ជាក់បន្តិចផងដែរថា ៖ Speed មកដល់ប្រទេសយើង គឺជារឿងដែលល្អខ្លាំង អាចធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជាតាមរយៈវេទិការបស់គាត់ តែខ្មែរយើងមួយចំនួនបង្ហាញភាពជ្រួលជ្រើមហួសហេតុពេក វាធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ខ្លួនទៅវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖