ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Amru Rice (Cambodia) ជាមួយក្រុមហ៊ុន Stabil Nutrition, LLC លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ចែករំលែក៖

   សាន់ហ្វ្រាន់ស៊ីស្កូ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤​ តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។

   អនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រនិងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

    គួរររំលឹកដែរថា នេះគឺជាអនុស្សរណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកនាកាសនេះ៕

ដោយ​៖ តារា​


ចែករំលែក៖