ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ផ្ញើសារលិខិតជូនឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន ដើម្បីចូលរួមអបអរសាទរខួប លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន រដ្ឋធានីប៉េកាំង
ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ!
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមប្រធាន និងប្រជាជនចិនទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (០១ តុលា ឆ្នាំ១៩៤៩ – ០១ តុលា ឆ្នាំ២០២៤)។
ប្រជាជាតិយើងទាំងពីរមានទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង និងមានចំណងមិត្តភាពដែកថែបដ៏រឹងមាំគួរជាទី មោទនៈ ស្តែងចេញតាមរយៈការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការយល់ពីគ្នាទៅ វិញទៅមក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំង ពីរ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។
ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍នេះ ខ្ញុំសូមប្រសិទ្ធិពរជ័យដល់សាធារណរដ្ឋប្រជាមានិតចិន ឱ្យសម្រេច បានដោយជោគជ័យនូវចក្ខុវិស័យក្លាយជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត។
សូម ឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។
(ហត្ថលេខា) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា