ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង នាចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើង កាលពីថ្ងៃអាទិត្យថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។

បើតាម ឯកឧត្តម ហ៊ុន ម៉ានី កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំ កន្លងមក។

«ចំពោះចុងឆ្នាំ យើងនឹងមានកម្មវិធីមួយទៀត មិនប្រាប់ពីទិដ្ឋភាពរួមយ៉ាងណាទេ តែឆ្ពោះនៅរាជធានីភ្នំពេញ អាចនិយាយបានថា ខុសពីកម្មវិធី សសយក រៀបចំពីមុន..អង្គរសង្ក្រាន្ត  ខ្ញុំចង់ឲ្យយុវជនសាកល្បងបិទភ្នែកបន្តិចហើយសាកស្រមៃសួរខ្លួនឯងមួយសំណួរថា ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង អ្វីទៅ ដែលនាំឲ្យយើងមានស្នាមញញឹម និងមានមោទនភាពសម្រាប់ប្រទេសជាតិរបស់យើង»។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ក្នុងពេលឯកឧត្តមអញ្ជើញកាន់បិណ្ឌ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យ ក្នុងវត្តមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖