ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់បេឡាមរណសង្គ្រោះចំនួន៨០លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ស្ពឺបាននាំយកប្រាក់បេឡាមរណសង្គ្រោះចំនួន៨០លានរៀលជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន២០ គ្រួសារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួ សារុន ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ស្ពឺ ។

លោកលុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ ស្ពឺបាននិយាយថា ក្រុមគ្រួសារអតីតសពយុទ្ធជនដែលបានពលីអាយុជីវិតដើម្បីការពារជាតិមាតុភូមិចំនួន២០គ្រួសារទទួល​បានការជួយឧបត្ថម្ភប្រាក់បេឡាមរណ សង្គ្រោះក្នុងមួយគ្រួសារទទួលបាន៤លានរៀល ។

លោកឧត្តមសេនីយ៍ត្រី ជួ សារុន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាកនិងតម្រូវការចាំបាច់របស់ ក្រុម​គ្រួសារសពអតីតយុទ្ធជនពលីមរណៈ ​ទើបសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរៀបចំបំពេញឯកសារពាក់ព័ន្ធផេ្សង​ៗ យ៉ាងប្រញាប់ប្រញាល់ឱ្យបានគ្រប់គ្រាន់ ដើម្បីពួកគាត់បានអញ្ជើញមកបើកប្រាក់ មរណសង្គ្រោះរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូនហើយសម្តេចតែងតែគិត​គូរដល់បងប្អូនជាគ្រួសារសាច់ញាតិ​របស់ សពអតីតយុទ្ធជនដែលបានបូជាសាច​់ ស្រស់ឈាមស្រស់និងអាយុជីវិតដើម្បី ការពារជាតិមាតុភូមិនៃយើង ។ លោក ប្រធាន​សមាគមបានបន្តថាថវិកាមរណ សង្គ្រោះនេះជាការរួមចំណែកដើម្បីដោះស្រាយជីវភាពបន្ទាន់របស់បងប្អូនជាគ្រួសារ សព​ជាតម្រូវការចាំបាច់ក្នុងការបំពេញសេចក្តីខ្វះខាតក្នុងជីវភាពគ្រួសារ ៕ សុខ ខេមរា

Untitled-1


ចែករំលែក៖