ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជានេសាទនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងរាយការណ៍មកថា នារដូវបិតនេសាទឆ្នាំនេះ គេសង្កេតឃើញបទល្មើសប្រភេទឧបករណ៍ជន ឬស៊ីបកើតមានកើនឡើងជាងឆ្នាំកន្លងមក គួរឲ្យព្រួយបារម្ភ ខណៈពួកគេកំពុងបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ ។
ប្រភពខាងលើបន្តថា បទល្មើសប្រភេទឧបករណ៍ជន ឬស៊ីបកើតមានយ៉ាងច្រើនគួរឲ្យព្រួយបារម្ភនេះ គេសង្កេតឃើញអ្នកប្រព្រឹត្តសុទ្ធតែជាជនជាតិវៀតណាម ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ហើយក្រុមប្រព្រិត្តបទល្មើសជាជនជាតិវៀតណាមទាំងនោះ បានធ្វើសកម្មភាពនេសាទនៅបឹងទន្លេសាបត្រង់ចំណុច ក្រឡុកយាយពីង,កោះក្អែក,ជ្រោយវែង,អន្ទង់វ័រ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពដដែលអះអាងបន្តទៀតថា ជារៀងរាល់ឆ្នាំនារដូវបិទនេសាទ គេពុំដែលឃើញបទល្មើសប្រភេទនេះកើតមាននោះទេ ដោយឡែក ឆ្នាំនេះកើតមានយ៉ាងច្រើនគួរឲ្យព្រួយបារម្ភ បើគេសង្កេតឃើញ មិនខុសទេនោះគ្រាន់តែភូមិកោះក្អែក១នេះ កើតមាននិងកំពុងធ្វើសកម្មភាពរាល់ថ្ងៃមិនក្រោម៤០គ្រឿងនេះទេ ហើយក្រុមពូកប្រព្រិត្តបទល្មើសទាំងនេះក្រុមឈ្មោះ ង្វៀង យាំុងវ៉េ ហៅ(អឹង សុខុម)ជាអនុប្រធានសហគមន៍នេសាទកោះក្អែក ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងនេះ មន្រ្តីជំនាញមិនហានប៉ះពាល់នោះទេ ហើយពួកគេចាប់ផ្តើមធ្វើសកម្មភាពនៅចំណុចខាងលើពីម៉ោង០៤រសៀល ដល់ម៉ោង៨-៩យប់ រួចចាប់ផ្ដើមធ្វើសកម្មភាពបន្តពីម៉ោង០៤ទៀបភ្លឺដល់ម៉ោង៦-៧ ព្រឹក(ដូច្ឆេះពួកគេធ្វើសកម្មភាពនេសាទពេលប្រលប់និងទៀបភ្លឺ) ពួកគេធ្វើសកម្មភាពទេសាទម្តងៗរយៈពេលប៉ុន្មានម៉ោងនេះ គឺគេចាប់ត្រីបានប្រមាណ ៣០០ទៅ៥០០គីឡូក្រាមក្នុងឧបករណ៏ល្មើសនេសាទ១គ្រឿង ហើយត្រីទាំងនោះជាប្រភេទត្រីចម្រុះភាគច្រើនត្រីរាលនិងត្រីប្រា ត្រីដែលពួកគេ ចាប់នេះ ជាប្រភេទកូនត្រីទើបតែនិងញាស់ឆ្នាំនេះតែម្តង ដច្ឆេះបញ្ហាខាងលើនេះ គេដាក់ការសង្ស័យអាចបើកភ្លើងខៀវពីមន្រ្តីជំនាញ ហើយមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ព្រោះគេជឿជាក់ថា ក្រុមជនប្រព្រឹត្ត ច្បាស់ជាមិនហ៊ានដាច់ខាត ។
ប្រភពអះអាងបញ្ជាក់ទៀតថា ករណីនេះបើស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ មិនយកចិត្តទុកដាក់ទេនោះ មច្ឆជាតិពិតជាវិនាសហិនហោចនៅឆ្នាំនេះ ជាក់ជាមិនខាន ខណៈឆ្នាំនេះគេកម្រឃើញត្រីពូជធំៗផងនោះ ហើយពិសេសជាងនេះទៅទៀតនោះគេពុំទាន់ឃើញ១ករណីណាដែលមន្រ្តីជំនាញក្រោមឱវ៉ាត យកសារាចរណ៏ណែនាំស្តីពីច្បាប់រដ្ឋបាលជលផលរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមកអនុវត្តនៅឡើយទេ៕ ប៉ឹម ពិន