ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅ “ផ្សារសំរោងយ៉ោង” ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរអញ្ជើញពិនិត្យសមិទ្ឋផលជាតិ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តតាកែវ សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅ “ផ្សារសំរោងយ៉ោង” ខេត្តតាកែវ។

ប្រជាពលរដ្ឋ និងអាជីវករ សប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញវត្តមានសម្តេចអញ្ជើញចុះផ្ទាល់មកដល់ទីផ្សារតែម្តង។ នេះជាឱកាសដែល សម្តេច តេជោ បានឃើញ និងបានស្តាប់ឮផ្ទាល់ពីប្រជាពលរដ្ឋអំពីកង្វល់និងបញ្ហាប្រឈមមួយចំនួនដែលប្រជាពលរដ្ឋត្រូវការដំណោះស្រាយ។ តាមរយៈការ អញ្ជើញចុះផ្ទាល់នេះ សម្តេចតេជោ បានទទួលសំណុំរឿង និងពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋដែលត្រូវយកមកពិនិត្យ ពិភាក្សាដោះស្រាយជាមួយមន្រ្តីខេត្ត និងក្រសួងជំនាញនានាដើម្បីផ្តល់ដំណោះ ស្រាយសមរម្យជូនបងប្អូនប្រជាពលរដ្ឋយើង។

សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។ សម្តេចនឹងបន្តដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនអាជីវករនៅទូទាំងប្រទេស ដើម្បីប្រកបការងារលក់ដូរកាន់តែមានភាពងាយស្រួល និងមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ៕

77

7

6

5

4

3

2

1


ចែករំលែក៖