ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃលិចទឹករាប់សិបហិកតាជាប់បឹងទន្លេសាបនៅស្រុកមោងប្ញស្សីជិតរលាយហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រៃលិចទឹករាប់សិប ហិកតា នៅក្នុងតំបន់២ និងតំបន់៣ ជាប់ដង ទន្លេសាប ក្នុងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។

បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃ តូច ស្រុកមោងប្ញស្សីបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញក្រុមអ្នក មានអំណាចបានយកគ្រឿងចក្រលួចចូលឈូសឆាយទន្ទ្រានព្រៃដែលជាតំបន់ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជម្រកសត្វព្រៃ និងមច្ឆជាតិ ហើយក៏មិនឃើញមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ឡើយ ។ ប្រភពបន្តថាតែពេលដែលពួក គាត់ចេញទៅកាប់គាស់ ដើម្បីយកដីសម្រាប់ ដាំដុះដំណាំបន្តិចបន្តួចស្រាប់តែមានអាជ្ញាធរ មកហាមឃាត់ ព្រមទាំងចោទប្រកាន់ទមក លើពួកគាត់ថា ល្មើសនឹងច្បាប់ក្នុងតំបន់ហាមឃាត់សហគមន៍នេសាទទៅវិញ ។

លោក ស៊ិម កិត្តិស័ក្ក អះអាងខ្លួនជា ម្ចាស់ដី ដែលកំពុងឈូសឆាយទន្ទ្រានខាង លើនេះ បានប្រាប់សារព័ត៌មានថា ដីដែល កំពុងឈូសឆាយនេះ គឺជាដីដែលលោកបានធ្វើផលដំណាំតាំងពីសង្គមរាស្ត្រនិយមមកម៉្លេះ ហើយពេលស្រុកកើតសង្គ្រាមត្រូវបានទុកចោលទើបមានព្រៃដុះបែបនេះ ។

លោក ឡុម សោម អភិបាលស្រុកមោង ប្ញស្សីឆ្លើយថា រឿងហ្នឹងលោកមិនបានដឹង ទេ ព្រោះលោកក្តាប់ភូមិសាស្ត្រមិនបានទាល់ តែលោកមេឃុំដែលជាអាជ្ញាធរនៅមូល ដ្ឋានទើបដឹងច្បាស់ ។ ចំណែកលោក ឈាង ខាត មេឃុំព្រៃតូចបានប្រាប់ថា ដីនៅតំបន់ ២ប៉ែកខាងលិចទំនប់ គឺជាដីដែលគេធ្លាប់ ធ្វើអាស្រ័យផលមែន ។ ចំណែកដីព្រៃនៅ តំបន់៣ប៉ែកខាងកើតទំនប់គឺមិនដែលមានអ្នក ទន្ទ្រានយកធ្វើទេ បើមានដូចការលើកឡើងខាងលើមែនលោកនឹងចាត់កម្លាំងឲ្យចុះទៅមើល ៕ ហេង នរិន្ទ្រ

999


ចែករំលែក៖