ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបញ្ច្រាសនៅលើផ្លូវជាតិលេខ៦ត្រូវរថយន្តឡិចស៊ីសបើកបុករបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបញ្ច្រាសទិសនៅលើផ្លូវជាតិលេខ៦ បណ្តាលឲ្យរថយន្តឡិចស៊ីសបុក​ពេញមួយទំហឹងរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តបានបើកទ្វារចុះគេចខ្លួនបាត់​ស្រ​​មោល រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិ​ស្រុកមុខកំពូល ។ ចំណែកឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើ​ការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិ​វិធី​​ច្បាប់។

ជនរងគ្រោះរងរបួសធ្ងន់នោះ ឈ្មោះ យ៉ុង វឿន ភេទប្រុស អាយុ៣៦ឆ្នាំ មាននទីលំនៅ​ភូមិតាំងក្រង ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាក Sirus ពណ៌​ខ្មៅលាយស គ្មានស្លាកលេខ ។ រថយន្តម៉ាកឡិចស៊ីសGS300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ2R-2141 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុ​បានរត់គេចខ្លួនបាត់ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូបញ្ច្រាស់តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុក៏បាន​ជ្រុលទៅបុកគ្នាជាមួយរថយន្តឡិចស៊ីសពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិ​រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនករបាលជំនាញចរាចរណ៍​ស្រុក​មុខកំពូលបានបញ្ជាក់ថា បង្កឡើងដោយភាគីម៉ូតូបើកបញ្ច្រាសចូលចំណែកផ្លូវរថយន្ត ៕ ​ស្អាងជ័យ

skandl (3)

skandl (2)

skandl (1)

skandl
សូមអានបន្តទៀត ៖ លោកហ៊ុន ម៉ានី៖ យុវជនប្រៀបដូចក្រដាស«ស» ងាយ​ទទួលយកព័ត៌មានមិនល្អជាងព័ត៌មានល្អ


ចែករំលែក៖