ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រើប្រាស់ថ្នាំញៀនប្រុស ស្រី១៦នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជនប្រុស ស្រីចំនួន១៦នាក់ និងវត្ថុតាងជាច្រើនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួនសាកសួរ និងបញ្ជូនទៅកាន់តុលាការ ដោយជាប់ពាក់ព័ន្ធការប្រើប្រាស់ និងរក្សាទុក និងជួញដូរគ្រឿងញៀន ។

ប្រតិបត្ដិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយតាមបន្ទប់ជួល និងនៅតាមដងផ្លូវសាធារណៈ ។

ការបង្ក្រាបនេះដឹកនាំដោយ ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

តាមប្រភពពីមន្ដ្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន១៦នាក់ ក្នុងនោះមាន៖ (ប្រុស១៤នាក់, ស្រី២នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅគ្រើម (ម៉ាទឹកកក)ចំនួន១៩កញ្ចប់ ស្មើទម្ងន់៦៩,៤៧ក្រាម , WYស្មើ១គ្រាប់, ជញ្ជីងថ្លឹង១គ្រឿង,ទូរសព្ទ័១១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យប្រុស ស្រី ទាំង១៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ជានិរន្ដរ៍

sres

sres (1)
សូមអានបន្តទៀត ៖ កងទ័ពត្រូវទប់ស្កាត់ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌


ចែករំលែក៖