ព័ត៌មានទាន់ហេតុការណ៍៖

ដើរឆ្លងផ្លូវត្រូវម៉ូតូវីវ៉ាបុកបាក់ជើងនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ ដើរឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវម៉ូតូបុកប៉ើង២ម៉ែត្រ ដួលបាក់កជើងខាងឆ្វេងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៥០នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ នឹងអ្នកថ្មើរជើង បណ្តាលឲ្យឈ្មោះ ញ៉ឹម សុខា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ជប់ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប មុខរបរកសិករ រងរបួសបាក់កជើងខាងឆ្វេង ។ រីឯម៉ូតូបង្កហេតុ ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១B-៤៥៥៨ បើកបរដោយឈ្មោះ អន សារ៉ុន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរបុគ្គលិក ទូរគមនាគមន៍កម្ពុជា រស់នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ រងរបួសស្រាល។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះដើរឆ្លងផ្លូវជាតិលេខ១ ពីទឹសខាងត្បូងទៅជើង ស្របពេលនោះ ក៏មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បើកពីទឹសខាងលិច ទៅកើត ក៏បុកពេញទំហឹងបណ្តាលឲ្យដួលបោកទៅលើថ្នល់បណ្តាលឲ្យបាក់កជើងខាងឆ្វេង រីឯស្រ្តីជិះម៉ូតូដួលបោកទៅលើថ្នល់ដែររបួសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយមូលហេតុ អ្នកថ្មើរជើងឆ្លងកាត់ថ្នល់ ខ្វះការប្រុងប្រយ័ត្ន ។ បន្ទាប់មក ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះ ។ ចំពោះម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

srv

srv (1)

srv (2)


ចែករំលែក៖