ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី អញ្ជើញដឹកនាំប្រតិភូសូមបង្គំអញ្ជលី ប្រណម្យបួងសួងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញដឹកនាំប្រតិភូ ទូលព្រះបង្គំយើងខ្ញុំសូមបង្គំអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក បារមីទេវតាថែរក្សាព្រះមហាស្វេតឆត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ  សូមយាង អភិបាលបីបាច់រក្សា ប្រោសព្រំព្រះរាជសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងអភិរម្យសម័យ ដ៏មហានក្ខត្តឬក្សថ្លៃថ្លា នៃខួបលើកទី២០ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សូមព្រះករុណាថ្លៃវិសេស ទ្រង់មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំថ្កុំថ្កើនរុងរឿងជាភិយ្យោភាពតរៀងទៅដល់កូនចៅជាប្រជារាស្រ្តទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖