ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា (EDC) ៖ ត្រៀមអ្នករស់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនឹងមានការរអាក់រអួលចរន្តចំនួន៣ថ្ងៃនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចជា៖  ថៃ្ងព្រហស្បតិ៍ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅខណ្ឌបឹងកេងកង ស្ថិតនៅ ក្នុងសង្កាត់ទំនប់ទឹក (សាខាចង្រេក្រោម) និង នៅខណ្ឌព្រែកព្នៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់គោគរកា (សាខាអូដឹម)។

ថ្ងៃសុក្រទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៣ម៉០០ នៅខណ្ឌទួលគោក តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ (សាខាអូរបែកក្អម) និងនៅខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ (សាខាទួលពង្រ) និងក្រុងតាខ្មៅ ខេត្តកណ្តាល តំបន់ភ្លើងលេខ P3519, P4529 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិត នៅក្នុងសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ (សាខាចាក់អង្រែក្រោម)។

នៅក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅខណ្ឌមានជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ (សាខាទួលពង្រ) និង ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ សង្កាត់ឈ្មួញ(សាខាអូរដឹម) ឯនៅ ខណ្ឌឫស្សីកែវ តំបន់ភ្លើងលេខ ប.ត295, P2604, P4154 ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក(សាខាវត្តភ្នំ) និងចុងក្រោយនៅ ខណ្ឌព្រែកព្នៅ តំបន់ភ្លើងលេខ U. 116, U. 116A, U.517, P1564, P1666, ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ(សាខាវត្តភ្នំ)។

សម្រាប់ថ្ងៃសៅរ៍ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៣ម៉០០ នៅខណ្ឌច្បារអំពៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា សង្កាត់និរោធ (សាខាចាក់អង្រែក្រោម)។

ចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ មាននៅខណ្ឌចំការមន តំបន់ភ្លើងលេខ PT2324 ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់(សាខា ចាក់អង្រែក្រោម), ខណ្ឌមានជ័យ  តំបន់ភ្លើងលេខ P4402 ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ (សាខាទួលពង្រ)។

ដោយឡែកនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅខណ្ឌមានជ័យ តំបន់ភ្លើងលេខ P1887 ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២(សាខាទួលពង្រ) និងខណ្ឌដង្កោ តំបន់ភ្លើងលេខ P1325 ស្ថិតនៅក្នុងសង្កាត់ជើងឯក(សាខាចាក់អង្រែក្រោម) និងខណ្ឌច្បារអំពៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ(សាខាចាក់អង្រែក្រោម)។

ដូចន្នេះ សូមបងប្អូបប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ មានអធ្យាស្រ័យ និងត្រៀមខ្លួនចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី ក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើ ដោយក្តីអនុគ្រោះ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖