ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូតថ្មីប្រចាំ៥ប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភាកាលពី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភាបានអនុញ្ញាតឱ្យឯកអគ្គរាជទូតតែង តាំងថ្មី៥រូបមុននឹងចាកចេញទៅបំពេញ បេសកកម្មការទូតនៅក្រៅប្រទេសចូលជួប សម្តែងការគួរសមនិងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសក កម្មការទូតប្រចាំនៅសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធា រណរដ្ឋសង្គមនិយមវៀតណាម និង ប្រទេសប្រ៊ុយណេដារូសាឡឹម ។

ឯកអគ្គរាជទូតថ្មីទាំង៥រូបនោះរួមមាន លោក សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅសហភាពមីយ៉ាន់ម៉ា លោក ហេង សុផល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅសាធារណរដ្ឋគុយបា លោក កែវ វិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ី លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជ ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះ រាជាណាចក្រកម្ពុជាប្រចាំនៅប្រទេស ប្រ៊ុយណេដារូសាឡឹម ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងការអបអរសាទរចំពោះឯកអគ្គរាជទូតទាំង៥រូបដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេស ទាំង៥នេះ ។ ជាមួយនេះសម្តេចបានមានប្រសាសន៍ផ្តាំផ្ញើចំពោះឯកអគ្គរាជទូតទាំង៥ រូបត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ ទំនងសហប្រតិបត្តិការទំាងវិស័យនយោបាយការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវប្បធម៌ជាដើម ។

សម្តេចប្រធានបានណែនាំបន្ថែមទៀត ថា នៅពេលបំពេញការងារឯកអគ្គរាជទូតទំាងអស់គប្បីគិតពីផលប្រយោជន៍ជាតិជាធំការពារផលប្រយោជន៍របស់ជាតិ និង ប្រជាពលរដ្ឋខ្មែរ ពលករខ្មែរដែលរស់នៅ ប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេស ដែលទទួលជាតំណាងទោះបីស្ថិតក្នុង កាលៈទេសៈបែបណាក៏ដោយ ។ ទន្ទឹមនឹង នេះដែរត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូតនៃបណ្តា ប្រទេសដទៃទៀតប្រចាំនៅប្រទេសដែលជាតំណាងនៅទីនោះ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បាន ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ អស់លោកឯកអគ្គរាជទូតទំាងអស់ត្រូវ សកម្មផ្សព្វផ្សាយនិងបកស្រាយពន្យល់ អំពីសភាពការណ៍នយោបាយ ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្សនៅកម្ពុជាជូនដល់សាធារណមតិជាតិ អន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច ។

ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវ យកចិត្តទុកដាក់ផ្សព្វផ្សាយទាក់ទាញវិនិ យោគិន និងភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន ។

លោក សុក ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាប្រចំាសហភាពមីយ៉ាន់ម៉ាជាតំណាងឯកអគ្គរាជទូតទំាងអស់បានប្តេជ្ញានៅ ចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថានឹង ខិតខំបំពេញការងារភារកិច្ចតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ទៅតាមច្បាប់ដែលបានកំណត់ ។

លោកឯកអគ្គរាជទូតបានលើកឡើង ថា ឯកអគ្គរាជទូតទំាងអស់នឹងខិតខំអនុវត្ត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សា ផ្សព្វផ្សាយកិត្យានុភាពប្រទេសជាតិ ពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការជា មួយប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ ទាញវិនិយោគិនអ្នកទេសចរឱ្យមកកម្ពុជាកាន់តែច្រើន៕ ហេង សូរិយា

S-Chhum-3-600x389

S-Chhum-2-600x372


ចែករំលែក៖