ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីបឹងកក់ពីរនាក់ ត្រូវតុលាការកាត់ទោសករណីចលនាបដិវត្តន៍ពណ៌

ចែករំលែក៖

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា បើកសវនាការកាត់ទោសស្ត្រីបឹងកក់ពីរនាក់ ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឬ Black Monday ហើយរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។

សវនាការនេះ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។

ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។

ស្ត្រីបឹងកក់ទាំងពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ខណៈពួកគេប្រមូលផ្ដុំគ្នា ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឬ Black Monday ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាចលនាបដិវត្តន៍ពណ៌ ៕ ចេស្តា

 

2 4


ចែករំលែក៖