ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ ឆ្នាំនេះ ជាឆ្នាំទី៣ហើយនៃយុទ្ធនាការរឹតបណ្តឹងលើគុណភាពអប់រំ ស្របតាមពាក្យស្លោក “ចេះជាប់”។

ជាការកត់សម្គាល់ សិស្សានុសិស្សដែលជាអនាគតយុវជន និងជាទំពាំងស្នងឫស្សីរបស់យើង បានផ្លាស់ប្តូរផ្នត់គំនិតលែងពឹងផ្អែកលើឯកសារចម្លង(ប្រ៊ុយយ៉ុង) មកជាការខិតខំប្រឹងប្រែងសិក្សាដោយខ្លួនឯងវិញ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរក្មួយៗសិស្សានុសិស្សទាំងអស់ដែលចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិនៅពេលនេះ បានប្រឡងជាប់គ្រប់ៗគ្នា ៕  សុខ ខេមរា

 

4 3 2 1 5

 

 


ចែករំលែក៖