ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចក្រុងប៉ោយប៉ែតកំពុងតាមប្រមាញ់ជនបំផ្ទុះអាវុធ២ករណីបង្កឱ្យមនុស្សរងរបួសម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចក្រុងប៉ោយប៉ែត កំពុងដុតដៃដុតជើងតាមប្រមាញ់ស្រាវជ្រាវស្វែងរកចាប់ជនបំផ្ទុះអាវុធ២ករណីផ្សេងគ្នាស្ថិតក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបង្កឱ្យមនុស្សរងរបួសម្នាក់កាលពីយប់ថ្ងៃទី២១ និងយប់ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ សីហា នៅចំណុចខាងមុខក្លិបកម្សាន្តបឹងស្តារ ក្នុងបរិវេណទឹកដីកាស៊ីណូផ្កាយ៥ សេចក្តីរាយការណ៍ឱ្យដឹងថា មានមនុស្ស២ក្រុមជិះម៉ូតូដេញកាប់គ្នា ។ ក្រុមសន្តិសុខប្រចាំការនៅទីនោះជួយអន្តរាគមន៍ក្រុមបង្កយកកាំភ្លើងភ្ជង់សន្តិសុខហើយ ក៏ផ្ទុះកាំភ្លើង១គ្រាប់ ខណៈដែលសន្តិសុខយកដៃគៀសកាណុងអាវុធចេញគេចផុតពីគ្រោះថ្នាក់ ក្រោយពីបង្កហេតុពួកគេ បានជិះម៉ូតូគេចខ្លួនអស់បន្សល់ទុកដាវសាំមូនរ៉ៃពួកគេ១ដើមធ្លាក់នៅកន្លែងកើតហេតុ ។ សន្តិសរូបនោះត្រូវបានគេស្គាល់ ឈ្មោះតូច សារឹទ្ធ អាយុ៤៨ឆ្នាំ។

ដោយឡែករំលងបានប៉ុន្មានម៉ោងក្រោយមក មានការផ្ទុះអាវុធ១ករណីទៀត នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ សីហា ឆ្នាំ២០១៦ ជនរងគ្រោះម្នាក់ឈ្មោះ កែវ សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ។ ត្រូវបានជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូ MSX ១គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ លួចបាញ់មួយគ្រាប់ត្រូវចំពោះបណ្តាលឱ្យរងបួសធ្ងន់ ខណៈជនរងគ្រោះជិះម៉ូតូ MSX ពណ៌ខ្មៅ ដើរលេងនៅពេលយប់ នៅខាងជើងក្នុងបរិវេណកាស៊ីណូផ្កាយ៥ ។ ជនរងគ្រោះបន្ទាប់មកត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបុរី ។

លោកវេសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា ជុំវិញការបំផ្លុះអាវុធ២ករណីខាងលើ ជនសង្ស័យសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន ។ ការបំផ្ទុះអាវុធលើកទី១នៅចំណុចខាងមុខក្លឹបកម្សាន្តដ្ឋានបឹងស្តារ សមត្ថកិច្ចមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ សន្តិសុខទីនោះ មិនបានសហការជាមួយសមត្ថកិច្ច ។ ដោយឡែកករណីផ្ទុះអាវុធលើកទី២ បង្កឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ករណីជារៀងគំនុំទំនាស់ពីព្រោះជនរងគ្រោះក៏ជាបងធំផងដែរ ។

សូមបញ្ជាក់នៅចំណុចម្តុំបរិវេណកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត កន្លងមកតែងតែមានសេចក្តីរាយការណ៍ពីភាពរញ៉េរញ៉ៃវាយកាប់ចាក់គ្នាបង្កឡើងដោយក្រុមមនុស្សដើរលេងនៅពេលយប់ដែលមានក្លឹបរាំ ផឹកស៊ី បើកមួយយប់ទល់ភ្លឺ ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា កន្លងមកនៅម្តុំនោះដែរក៏កើតមានករណីឃាតកម្មកើតឡើង១ករណីផងដែរ ៕ សំ វិច្ឆិកា

 

aes (4) aes (3) aes (2) aes (1) aes aes (5)


ចែករំលែក៖