ខេត្តឧត្តមានជ័យ៖ ស្រ្ដីម្នាក់ឈ្មោះ ហម ចន្ធី អាយុ៣៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជយ័បានអោយដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ថា រូបគាត់ ជាពលករឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ យកមកលក់មកអោយប្រពន្ធលោក ជា ចេក មេបញ្ជាការរងកងពលតូចលេខ៦ ។
ពលករកាប់ឈើរូបនេះបន្តថា កន្លងទៅថ្មីនេះ ប្រពន្ធរបស់លោកជា ចេក បានអោយប្រាក់ទៅគាត់មួយរយដុល្លារសម្រាប់ដើរទិញឈើគ្រញូង ដើម្បីយកទៅលក់អោយ នៅពេលទិញឈើបាន ប្រពន្ធលោកជា ចេក អោយដឹកយកទៅដាក់នៅក្នុងបន្ទាយប៉ារ៉ា ស្ថិតនៅចំភូមិអូរបេង ឃុំ ស្រុកខាងលើ ។
ស្រ្ដីខាងលើបានបញ្ជាក់បន្ដថា នៅពេលដែលរូបគាត់អោយកូនស្រីរបស់គាត់ឈ្មោះ ចាន់ ថងអាយុ១៣ឆ្នាំ ដឹកឈើគ្រញូងជាង៥០គីឡូក្រាម ទៅដាក់ក្នុងបន្ទាយ ត្រូវបានមន្រ្ដីយោធាកូនចៅរបស់លោកជា ចេក ចាប់ឈើរបស់គាត់ យកហើយទៅលក់ទៅវិញ ដោយធ្វើបាបគាត់ ដែលជាស្ត្រីមេម៉ាយទាន់ខ្សោយ រីឯប្រពន្ធលោកវរសេនីយ៍ឯក ជា ចេក មេបញ្ជាការរងកងពលប្រមូលទិញឈើគ្រញូង នៅតាមបន្ទាត់ព្រំដែន នៅទូទាំងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ដឹកឈើ ពេញរថយន្ដផ្ទាល់ខ្លួនមិនដែលឃើញអ្នកណាចាប់សោះឡើយ ថែមទាំងយកទីតាំងឈរជើងរបស់យោធា ធ្វើឃាំងសម្រាប់ស្តុក និងលក់ឈើគ្រញូងទៀតផង ។
លោកវរសេនីយ៍ឯក ជា ចេក មេបញ្ជាការរងកងពលតូចលេខ៦បានអោយអ្នកព័ត៍មានយើងដឹងថាប្រពន្ធរបស់លោកពិតជាផ្ដល់លុយមួយរយដុល្លារអោយទៅស្រ្ដីខាងលើពិតប្រាកដមែន រីឯឈើគ្រញូងដែលមានទម្ងន់៥០គីឡូក្រាម គឺកូនចៅជាអ្នកចាប់ពិតប្រកដមែន ៕ ប៉ែននួន