ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសង្គមកិច្ចខេត្តតាកែវរងរបួសធ្ងន់ដោយសារលោកអនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មវាយពេលផឹកស៊ី

ចែករំលែក៖

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច អតីត យុវជន និងយុវនីតិសម្បទាខេត្តតាកែវបានព្យាយាមលាក់បាំងព័ត៌មានរឿងអនុប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវរឿងប្រើអំពើហិង្សាបណ្ដាលឲ្យមានរបួសធ្ងន់ ។

តាមសាក្សីដែលបានឃើញហេតុការណ៍ ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ លោក ប៊ុន បូរិន្ទ បានទៅចូលរួមផឹកស៊ីនៅផ្ទះកូនចៅរបស់លោកមួយកន្លែងនៅ កណ្ដាលក្រុងដូនកែវក្នុងនោះក៏មានវត្តមានលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហ កម្មនិងសិប្បកម្មផងដែរ ។

សាក្សីបន្ដទៀតថា ក្រោយពេលផឹកស៊ីសប្បាយកងរំពងមួយសន្ទុះក្រោយមកស្រាប់តែលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គម កិច្ចបានទាស់ពាក្យសម្ដីជាមួយនឹងលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មហើយក៏មានការជជែកគ្នាតឹងសរសៃករហូតបានវាយតប់គ្នាបណ្ដាលឲ្យលោកប្រធានមន្ទីរសង្គមកិច្ចរងរបួសធ្ងន់ តែម្តង ។

ជុំវិញករណីខាងលើលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ចការងារបានឲ្យដឹងថា លោកមិនបានត្រូវលោកឈាត តូនី វាយតប់ ឲ្យមានរបួសស្នាមអ្វីនោះទេគ្រាន់តែផឹកស៊ីស្រវឹងនិងជជែកដាក់គ្នាខ្លាំងៗប៉ុណ្ណោះ។

ចំណែកលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មបានឲ្យដឹងថា ពិតជាមានរឿងនេះកើតឡើងមែនតែភាគីទាំងសងខាងកំពុងតែព្យាយាមសម្រប សម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះប្រជាពល រដ្ឋនិងមន្រ្តីរាជការមួយចំនួនបានរិះគន់ចំៗថា ភាគីបង្កជម្លោះខាងលើថាសុទ្ធជាមន្រ្តីថ្នាក់ដឹកនាំបែរជាអសីលធម៌បានផឹកស៊ីបង្ក ជម្លោះឲ្យផ្អើលភាពអាម៉ាស់ដល់អង្គភាព៕ ជីសូរកា

 

3 2


ចែករំលែក៖