ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀននៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងកន្សែងសហការជាមួយកម្លាំងនគរបាល ក្រុងបានលុងដឹកនាំដោយលោកវរសេនីយ៍ឯក តេង សាវុធ អធិការរងចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនកាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទី ល្ងាចបានចុះបង្រាបករណីជួញដូរគ្រឿងញៀននៅត្រង់ចំណុចសណ្ឋាគារឆេងឡុក ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ ជៀម ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី ក្នុងនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សហៅម៉ាទឹកកកចំនួន១ថងតូច និងទូរស័ព្ទដៃ១គ្រឿង ពណ៌ខ្មៅ ម៉ាកUOKITEL ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕ វុទ្ធឦសាន

 

aes (1) aes


ចែករំលែក៖