ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ តើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទូលរងផលលំបាកអ្វីខ្លះ ទំរាំកម្ពុជាមានថ្ងៃនេះ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍក៏គ្មានសន្តិភាពដូចគ្នា ហើយក៏គ្មានប្រទេសណាមួយបានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា អស់រយៈពេលជាច្រើនទស្សវត្សរ៍ បណ្តាប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមបែបមិនប្រជាធិបតេយ្យ និងផ្ទុយនឹងច្បាប់។

សម្ដេចតេជោ បានថ្លែងរំលឹកពីបទពិសោធន៍ដែលកម្ពុជាធ្លាប់ជួបប្រទះ នោះគឺការធ្វើបដិវត្តន៍ព័ណ៌របស់ក្រុមប្រឆាំងដែលមានការគាំទ្រពីប្រទេសមហាអំណាច។ សម្តេចថា បដិវត្តន៍គឺគេអាចធ្វើបាន តួយាងថ្មីៗនេះ គឺបានធ្វើនៅប្រទេសបង់ក្លាដែស ហើយក៏ចង់មកបំផ្លាញនៅកម្ពុជាទៀត ក៏ប៉ុន្តែនៅប្រទេសនេះ កម្ពុជា បានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិបត្តពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ, មិនផ្ដួលរំលំរដ្ឋាភិបាលតាមបែបរដ្ឋប្រហារនោះទេ ក៏ប៉ុន្តែពួកគេចង់ធ្វើបដិវត្តពណ៌ជំនួសវិញតាមរយៈប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ វិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

ទន្ទឹមនោះ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា អព្យាក្រឹតអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តក៏មិនអាចធ្វើអ្វីបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ពីព្រោះមិនដូច្នោះឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្ដងទៀត ដូច្នេះយើងមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តពណ៌នោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖