ភ្នំពេញ : រថយន្តកែច្នៃ ប្រភេទកង់បី (សាមឡ)១គ្រឿង ខណៈបើកបត់ត្រឡប់ ក្រោយមិនប្រយ័ត្នត្រូវរថយន្តនីសាន់ណាវ៉ារ៉ាមួយគ្រឿងបុកបណ្តាលឲ្យខូតខាតទាំង សងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ត្រង់មុខច្រកចូលសាលាក្តីខ្មែរក្រហម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញរថយន្តកែច្នៃ(សាមឡ)មួយគ្រឿង ពណ៌ខៀវ បើកបរដោយបុរសម្នាក់ តាម បណ្តោយផ្លូជាតិលេខ៤ ក្នុងទិសដៅពីលិច ទៅកើត។ រីឯរថយន្តនីសាន់ ណាវ៉ារ៉ា ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2P-5436 បើកបរដោយបុរសម្នាក់រួមដំណើរដោយ មនុស្ស៣នាក់ទៀត ក្នុងទិសដៅស្របគ្នា ខណៈធ្វើដំណើរមកដល់មុខច្រកចូល សាលាក្តីខ្មែរក្រហម ស្រាប់តែរថយន្តកែច្នៃ (សាមឡ) បើកបត់ត្រឡប់ក្រោយមិនបាន ស៊ីញ៉ូភ្លើងនិងដោយកន្លែងនោះគ្មានភ្លើងបំភ្លឺផ្លូវជាកន្លែងងងឹតធ្វើឲ្យរថយន្តនីសាន់ណា វ៉ារ៉ា ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត កែច្នៃ(សាមឡ) បណ្តាលឲ្យវិលមួយជុំ តែគ្មានអ្នករងរបួសទេគ្រាន់តែរថយន្តនីសាន់ ណាវ៉ារ៉ា ខូតផ្នែកខាងហើយក៏គ្មានអ្នករងរបួសដូចគ្នា ។
ក្រោយពេលកើតហេតុដោយសារភាគីទាំង២ ចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញ បានមកវាស់វែងនៅកន្លែងកើតហេតុយក រថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែក ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំដោះស្រាយ ៕ សុខាសែនជ័យ
សូមអានបន្ត ៖ រថយន្តទេសចរណ៍បុកអ្នកជិះម៉ូតូយ៉ាម៉ាហាស៊ីរូសស្លាប់ម្នាក់