ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកម្ម​កាប់​ដាច់​ក្បាល​មុខ​ក្រសួង​ការងារ​ ៖​ ផ្តន្ទាទោសជនល្មើស១២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ:យុវជនម្នាក់ដែលកាប់ជនរងគ្រោះដាច់ក្បាលមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០លានរៀល ។

លោកចៅក្រម ស្វាយ តុញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ឈុន ហៅ ឈូង ភេទប្រុស អាយុ២៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ” ឃាតកម្ម ” តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

នាពេលសវនាការកន្លងទៅ ជនជាប់ចោទ បានបដិសេធការចោទប្រកាន់នេះ និងបដិសេធគ្រប់ចម្លើយកាលពីមុនទាំងអស់ ហើយស្នើឲ្យតុលាការរកយុត្តិធម៌ ៕ ចេស្តា

 

IMG_2622


ចែករំលែក៖