ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ព្រមទាំងស្វាមី និង កូន មកដល់សាកលវិទ្យាល័យ Chiang Mai Rajabhat ក្នុងខេត្តឈាងម៉ៃ ស្រុកម៉ែរិម ដើម្បីធ្វើការប្រជុំគណរដ្ឋមន្ត្រីចល័តកាលពីថ្ងៃសុក្រ ទី ២៩ វិច្ឆិកា ហើយដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យ ទី ១ ធ្នូ ២០២៤ ។ នេះបើយោងតាមរូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ករណីមួយទៀត ! ភ្លៀងធ្លាក់ជោកជាំបង្កជាទឹកជំនន់ជន់លិចភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ស្រុកចំនួន ៦៨ និង បណ្តាលអោយមានមនុស្សស្លាប់ចំនួន ៤ នាក់ ព្រមទាំងធ្វើអោយសេដ្ឋកិច្ចក្នុងតំបន់នេះត្រូវនៅទ្រឹង ។ ផ្នែកឧតុនិយមថៃបានអោយដឹងថា ភ្លៀងនៅបន្តធ្លាក់រហូតដល់ថ្ងៃអង្គារ អាទិត្យក្រោយ ។
សូមបញ្ជាក់ថា ៖ ក្នុងរូបទឹកជំនន់ដែលបានជន់លិចទីរួមខេត្តហាតយ៉ៃ នៃខេត្តសុងក្លា – រូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដូចគ្នា៕
ដោយ ៖ សិលា