ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​បរិស្ថាន​ខេត្ត​កោះកុង​ បន្តចុះដកហូតអន្ទាក់ដាក់យកសត្វព្រៃ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃចន្ទ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្រ្តីជំនាញ​ នៃ​មន្រ្តីឧទ្យានុរក្ស​ បានបន្តចុះល្បាត​ និង ដកហូតអន្ទាក់ដាក់យកសត្វព្រៃចំនួន ២៣ខ្សែមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង កោះកុង​ និងដកហូតបានមងដាក់យកសត្វស្លាបបានចំនួន ០៦ដៃស្មើនឹងប្រវែង ៣០០ម៉ែត្រ ឃុំតានូន ស្រុកបូទុមសាគ ខេត្តកោះកុង។ 

សូមជម្រាបថា​ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៨១៤២_ ១២៦៧៣៥៣ ) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៣ខ្សែ អញ្ញាតជន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ 

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង។ 

ជាមួយគ្នានេះ​ ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតកូនកុក កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៧៤១៥-១២១៦៥៣៧) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានចំនួន ០៦ដៃស្មើនឹងប្រវែង ៣០០ម៉ែត្រ អញ្ញាតជន ស្ថិតក្នុងស្ថិតក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគ ខេត្តកោះកុង។​ ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការល្បាតកូនកុក ៕

ដោយ៖ តារា


ចែករំលែក៖