ព័ត៌មានទាន់ហេតុការណ៍៖

Man Utd លុត Everton រហូត៤គ្រាប់ ផ្តល់ឱ្យលោក Amorim ដឹកនាំឈ្នះលើកដំបូងនៅ Premier League

ចែករំលែក៖

លោក Ruben Amorim បានដឹកនាំទទួលជ័យជម្នះលើកដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Premier League ប្រកបដោយភាពទាក់ទាញ ខណៈដែលក្រុម Manchester United បានបំបាក់ក្រុមភ្ញៀវEverton ៤ទល់០ នៅកីឡដ្ឋាន Old Trafford។

ក្រុម Manchester United បានស្មើនៅ Ipswich កាលពីចុងសប្តាហ៍មុនក្នុងការប្រកួតដំបូងរបស់លោក Amorim ដែលទទួលបន្ទុកចាប់តាំងពីការជំនួសអ្នកចាត់ការបណ្តោះអាសន្នលោក Ruud van Nistelrooy មុនពេលផ្តួល Bodo/Glimt ក្នុងការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍។

ការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យនោះ ក្នុងវគ្គទី១មានការគ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា ប៉ុន្តែក្រុមបិសាចក្រហមបានទម្លុះសំណាញ់ទី២គ្រាប់ ដែលជាការរកបានដោយកីឡាករ Marcus Rashford និង Joshua Zirkzee ដោយអ្នកទាំងពីរស៊ុតបញ្ចូលទីនៅនាទីទី៣៤ និងនៅនាទីទី៤១។

គ្រាប់បាល់ស៊ុតបញ្ចូលទីគ្រាប់ទី៣របស់ Rashford រកបាននៅនាទីទី៤៦ ពីការបញ្ជូនរបស់ Amad Diallo ញាត់ចូល ខណៈគ្រាប់ទី៤រកបានដោយ Zirkzee ដដែល ពីការបញ្ជូនរបស់ Bruno Fernandes នៅនាទីទី៦៤។

ពេលនេះ Man Utd បានយកឈ្នះលើក្រុម Everton ចំនួន៤២ដងក្នុងក្របខ័ណ្ឌ Premier League ដែលជាចំនួនខ្ពស់បំផុតនៃក្រុមណាមួយទល់នឹងគូប្រជែងមួយនៅក្នុងការប្រកួត។ អ្នកគាំទ្ររបស់ United ចង់បានភាពជោគជ័យដ៏មានន័យនៅលើទីលាន ចាប់តាំងពីការចូលនិវត្តន៍របស់កីឡាករ Sir Alex Ferguson ក្នុងឆ្នាំ២០១៣ ហើយពួកគេហាក់ដូចជាមានវីរបុរសថ្មី។

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្រុម Stretford End មានភាពស្មោះត្រង់ជាមួយនឹងការស្រែកថា “កងទ័ពក្រហមរបស់ Amorim” នៅពេលដែលគាត់បានធ្វើដំណើរចេញពីទីលាន ហើយគាត់នៅតែមិនស្គាល់ចាញ់ក្នុងការប្រកួតបើកឆាកចំនួន៣របស់គាត់ ជាមួយនឹងការវាយបកនេះផ្តល់នូវសញ្ញាដំបូងនៃអ្វីដែលអាចនឹងនៅខាងមុខក្រោមការបញ្ជារបស់គាត់។

កាលពីដឹកនាំក្លិប Sporting បានឈ្នះការប្រកួតក្នុងផ្ទះទាំងអស់២២ប្រកួតក្រោមការដឹកនាំរបស់លោក Amorim ចាប់តាំងពីដើមរដូវកាលមុន ហើយគាត់បានចាប់ផ្តើមការកាន់កាប់លីករបស់គាត់នៅ Theatre of Dreams ក្នុងលក្ខណៈស្រដៀងគ្នានេះ។

United ឡើងដល់លេខរៀងទី៩បណ្តោះអាសន្ននៅពេលនេះ ហើយបន្ទាប់ពីការចាប់ផ្តើមដ៏ល្អ ក្រុមរបស់លោក Amorim នឹងត្រូវធ្វើតេស្តយ៉ាងធ្ងន់ធ្ងរ នៅពេលដែលក្រុមរបស់គាត់ធ្វើដំណើរទៅកាន់ក្រុម Arsenal ដែលដេញតាមពីក្រោយនៅថ្ងៃពុធ។ 

ចំណែកការប្រកួតដ៏ក្រៀមក្រំរបស់ Everton ក្នុងខែធ្នូ បានចាប់ផ្តើមគួរឲ្យភ្ញាក់ផ្អើលចំពោះការប៉ះទង្គិចគ្នានេះនៅ Old Trafford ហើយមិនងាយស្រួលជាងនោះទេ ដោយមានគូប្រជែង Merseyside Liverpool, Arsenal, Chelsea និង Manchester City ទាំងអស់នឹងមកដល់ក្នុងខែនេះ។ 

ការបរាជ័យនេះនឹងដាក់សម្ពាធលើគ្រូបង្វឹកលោក Sean Dyche ខណៈដែលក្រុមរបស់លោកបានឈ្នះត្រឹមតែ២ដងប៉ុណ្ណោះក្នុងក្របខ័ណ្ឌកំពូលពេញមួយរដូវកាល ដោយស៊ុតបញ្ចូលទីបានតែ១០គ្រាប់ និងមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេ។ បច្ចុប្បន្ន Everton ស្ថិតនៅចំណាត់ថ្នាក់ទី១៥ក្នុងតារាង និងលើសត្រឹមតែ២ពិន្ទុពីលើក្រុម Wolves ដែលពួកគេបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកាត់ចោលដ៏ធំមួយនៅរាត្រីថ្ងៃពុធ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖