ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងព្រឹត្តិការណ៍ នេះ រដ្ឋបាលខេត្ត នឹងមានរៀបចំកម្មវិធីមួយចំនួន ដូចខាងក្រោម៖
១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។
២- កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រី។
៣- កម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាប៕
ដោយ ៖ សិលា