មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលខេត្ត បានបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ក្រោយធ្វើការបង្រ្កាប និងឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលខេត្ត បានធ្វេីឡេីង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥ និង០០នាទី នៅត្រងចំណុចរោងចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក វ៉ន វិត មេភូមិត្រពាំងផ្អេក ម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្រែខ្ទុម និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកកែវសីមា បានដើរល្បាតក្នុងភូមិសាស្ត្រតំបន់ងាយរងគ្រោះលុះដល់ចំណុចរោងចាំចំការស្វាយចន្ទីបានឃើញមនុស្សម្នាក់កំពុងដេកលើអង្រឹង និងឃើញកាំភ្លើងកែច្នៃ ចំនួន០១ដើម នៅជិតអង្រឹង ភ្លាមនោះក៏ហៅដើម្បីសួរនាំហើយឆែកឆេរនៅក្នុងរោងបានឃើញថង់ក្រណាត់នៅក្នុងបេ ក៏ចាក់ចេញមើលឃើញឧបករណ៍សម្រាប់ជក់ថ្នាំញៀន និងគ្រឿងញៀន ចំនួន០៣កញ្ចប់ ដាក់ក្នុងកំប៉ុងថ្នាំពេទ្យ ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់។
នៅពេលកំពុងឃាត់ខ្លួនក៏មានម៉ូតូជិះចូលមកកម្លាំងជំនាញក៏បានឃាត់សួរនាំ និងឆែកកាបូបនៅនិងចង្កេះក៏បានឃើញគ្រឿងញៀន ចំនួន ០១កញ្ចប់តូច និងថង់គ្រឿងញៀនមួយចំនួន។
លុះដល់វេលាម៉ោង ២២នឹង១០នាទីយប់ថ្ងៃ ខែ ឆ្នាំដដែល ក្រោយពីបាននូវចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុកបានចំនួន ២នាក់ ទៀតនៅចំណុចកើតហេតុខាងលើនិងបានដកហូតបានគ្រឿងញៀន ចំនួន ៣កញ្ចប់។ ក្នុងពេលនោះជនសង្ស័យឈ្មោះ ស្លេះ ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ បានយកឧស្ម័នជាតិពុលបាញ់មកលើកម្លាំងសមត្ថកិច្ចយើងបណ្តាលឲរងរបួស ចំនួន ៤នាក់ (ដួលសន្លប់ ចំនួន ៣រូប រួមទាំងខ្លួនឯង និងរងរបួសស្រាល ចំនួន ១រូប ហើយត្រូវបញ្ជូនទៅមណ្ឌលសុខភាពស្រុកកែវសីមា ទើបបានធូស្បើយ) រួចត្រូវបានបញ្ជូនខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានស្រុកកែវសីមា ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
ក្នុងកិច្ចប្រតិបត្តិការ និងបង្ក្រាបនាពេលនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៤នាក់ ភេទប្រុសមានឈ្មោះដូចខាងក្រោម ៖
ទី១/ឈ្មោះ ម៉ាន រ៉សាត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បានពិនិត្យវិភាគរកសាធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ស្រុកកំណើត ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ទី២/ឈ្មោះ នាង រ៉សាត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បានពិនិត្យវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ស្រុកកំណើត ភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ទី៣/ឈ្មោះ វ៉ាន់ សុខអី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥសកលាម ទីកន្លែងកំណើត ភូមិព្រែកពួយ ឃុំគគីស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទីលំនៅបច្ចុប្បន្ន ភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤/ឈ្មោះ ស្លេះ ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ។ ទីកន្លែងកំណើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
*សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖
១/សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០៧កញ្ចប់(៥កញ្ចប់តូច ២កញ្ចប់ ធំល្មម ១កញ្ចប់ធំ)។
២/ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន មួយចំនួន
៣/ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន
៤/ទូរស័ព្ទចំនួន ០៤គ្រឿង (ម៉ាក vivo ពណ៌ខ្មៅ ០២គ្រឿង ,ម៉ាក Redmi ពណ៌ខ្មៅមួយគ្រឿង, ម៉ាកoppo ពណ៌សមួយគ្រឿង)
៥/ម៉ូតូចំនួន ០៣គ្រឿង (ម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1X-1664 ១គ្រឿង,ម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1D- 47 57 ១គ្រឿង, ម៉ាក់វ៉េវ ពណ៌ប្រផេះ គ្មានផ្លាកលេខ១គ្រឿង)
៦/អាវុធកែច្នៃប្រើហ្គាស់ បាញ់គ្រាប់ឃ្លីកែវ ចំនួន០១ដើម ។
៧/គ្រាប់ឃ្លី កែវសម្រាប់បាញ់មួយចំនួន ។
៨/បំពង់ និងប្រអប់សម្រាប់ដាក់ថ្នាំញៀនចំនួន០៣ ។
៩/កន្រ្តៃចំនួន ០៥គ្រឿង
១០/ ដាវចំនួន០១ ដើម។
១១/ កាបូបដាក់គ្រឿងញៀនចំនួន០១ ។
១២/ឧស្ម័នពុលចំនួន ១កំប៉ុង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ អរុណរះ