ព័ត៌មានទាន់ហេតុការណ៍៖

លោក Guardiola អះអាងថា នឹងមិនគ្រប់គ្រងក្លិបផ្សេងទេ ក្រៅពីដឹកនាំជម្រើសជាតិ

ចែករំលែក៖

លោក Pep Guardiola បាននិយាយថា Manchester City នឹងក្លាយជាការងារគ្រប់គ្រងចុងក្រោយរបស់គាត់នៅក្នុងបាល់ទាត់ក្លិប មុនពេលគាត់ប្រហែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ អតីតគ្រូបង្វឹកក្លិប Barcelona និង Bayern Munich រូបនេះបានឈ្នះពានរង្វាន់ធំៗចំនួន១៥ចាប់តាំងពីចូលដឹកនាំ Man City ក្នុងឆ្នាំ២០១៦។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំរូបនេះត្រូវបានទាក់ទងកាលពីរដូវក្តៅអំពីលទ្ធភាពក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែកាលពីខែមុនបានចុះកិច្ចសន្យាបន្តរយៈពេល២ឆ្នាំជាមួយ Man City រហូតដល់ឆ្នាំ២០២៧។

ថ្លែងទៅកាន់មេចុងភៅដ៏ល្បី Dani Garcia នៅលើ YouTube លោក Guardiola មិនបានបង្ហាញពីពេលដែលគាត់មានបំណងចុះចេញពីតំណែងនៅ Man City ប៉ុន្តែបាននិយាយថាគាត់នឹងមិនត្រឡប់ទៅបាល់ទាត់ក្លឹបវិញទេនៅ Premier League ឬនៅក្រៅប្រទេស។

គាត់បាននិយាយថា “ខ្ញុំនឹងមិនគ្រប់គ្រងក្រុមផ្សេងទៀតទេ ខ្ញុំមិននិយាយអំពីអនាគតវែងឆ្ងាយទេ ប៉ុន្តែអ្វីដែលខ្ញុំនឹងមិនធ្វើគឺចាកចេញពី Manchester City ទៅប្រទេសផ្សេង ហើយធ្វើរឿងដដែលដូចពេលនេះ។ ខ្ញុំនឹងមិនមានថាមពលទេ ការគិតពីការចាប់ផ្តើមកន្លែងផ្សេង ដំណើរការនៃការហ្វឹកហាត់ជាដើម។ អត់មានទេ ប្រហែលជាក្រុមជម្រើសជាតិ ប៉ុន្តែវាខុសគ្នា។ ខ្ញុំចង់ទុកវាចោល ហើយទៅលេងកីឡាវាយកូនហ្គោល ប៉ុន្តែខ្ញុំមិនអាច (ប្រសិនបើគាត់ទទួលការងារក្នុងក្លិប)។ ខ្ញុំគិតថាការបញ្ឈប់នឹងធ្វើឱ្យខ្ញុំល្អ”។

Man City បានឈ្នះតែម្តងគត់ចាប់តាំងពីលោក Guardiola បន្តកិច្ចសន្យារបស់គាត់ ហើយម្តងក្នុងការប្រកួតចំនួន៩ចាប់តាំងពីបានផ្តួលក្រុម Southampton នៅថ្ងៃទី២៦ ខែតុលា។ ជ័យជម្នះនោះបានកើតឡើងក្នុងផ្ទះលើទឹកដី Nottingham Forest កាលពីថ្ងៃពុធ ប៉ុន្តែត្រូវតាមពីក្រោយដោយលទ្ធផលស្មើ ២-២ នៅ Crystal Palace កាលពីចុងសប្តាហ៍។

ក្រុមមេឃខៀវ Man City បានទៅជួប Juventus បន្ទាប់ក្នុងការប្រកួត Champions League នៅថ្ងៃពុធនេះមុនពេលទទួលក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ។

លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ថា “ឥឡូវនេះយើងមិនស្ថិតនៅក្នុងទីតាំងនោះទេ នៅពេលដែលយើងទទួលបានលទ្ធផលនៃការប្រកួតចំនួន៨ចុងក្រោយ ដើម្បីនិយាយអំពីការប្រកួតដែលឈ្នះ។ យើងត្រូវតែឈ្នះការប្រកួត ហើយមិនទាន់មើលថាមានអ្វីកើតឡើងនៅក្នុងការប្រកួតបន្ទាប់នៅឡើយទេ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖