អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ផ្លូវ ឆ្លងកាត់ សមុទ្រ Huangmaohai ដែល សាងសង់អស់រយៈ ពេល ៤ ឆ្នាំ បានដាក់ឲ្យ ធ្វើ ចរាចរណ៍ ជា ផ្លូវ ការ នៅ ថ្ងៃ ទី ១១ ខែ ធ្នូ។ បន្ទាប់ពីផ្លូវឆ្លងកាត់សមុទ្រ Huangmaohai ត្រូវបានដាក់ឱ្យប្រើប្រាស់ វានឹងរួមជាមួយនឹងស្ពាន Hong Kong-Zhuhai-Macao, ច្រកShenzhen- Zhongshan ស្ពាន Nansha និងស្ពាន Humen បង្កើតទៅជាបណ្តាញគមនាគមន៍ឆ្លងកាត់សមុទ្រនិងទន្លេនៅក្នុងមហាតំបន់ឈូងសមុទ្រ Guangdong-Hong Kong-Macao ៕
ដោយ ៖ សិលា