ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនបាន៥១កញ្ចប់នៅប្លុករោងចក្រឆ្នាំង

ចែករំលែក៖

ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក បានខំប្រឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីគ្រឿងញៀននៅប្លុករោងចក្រឆ្នាំង ដែលជាកន្លែងសម្រាប់ជនសង្គមងងឹតងាយស្រួយជួញដូរគ្រឿងញៀនយ៉ាសកម្មនោះ ឥឡូវសមត្ថកិច្ចបានចុះបង្រ្កាបជាបន្តបន្ទាប់ ដោយដកហូតគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាច្រើននាក់ បញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ ។

ជាក់ស្តែង នៅវេលាម៉ោង៩និង២៥ នាទីយប់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និង កម្លាំងកងអនុសេនាតូច អន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង និងចាប់យកក្រាមពណ៌សថ្លាចំនួន ៥១កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកក ) នៅចំណុចប្លុក រោងចក្រឆ្នាំង ផ្លូវ ៦០៨ ក្រុម១០៦ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ថា គន្ធា ហៅធា ភេទប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្នក្នុងយានដ្ឋានជួសជុលរថយន្តយីហោ ទឹមពៅ ផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិគៀនជ្រៃ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
វត្ថុុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាចំនួន៥១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) ។ ម៉ូតូមួយគ្រឿងម៉ាក Future ពណ៌ខ្មៅ ដែលមានលេខតួ និងលេខម៉សីុនៈ 023788 ទូរស័ព្ទមួយគ្រឿងម៉ាក I call ពណ៌ស សីុមលេខ 098 420543
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស ដារ៉ា
IMG_1286 IMG_1287 IMG_1288 IMG_1285

ចែករំលែក៖