ព័ត៌មានទាន់ហេតុការណ៍៖

ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល១៥និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមួយគ្រូសារបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិនថា មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះមីត សុផារី  ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ និងប្តីឈ្មោះ ហាប់ ការីម អាយុ៥០ឆ្នាំមុខរបរលក់ទិញត្បូង រស់នៅភូមិឃុំ កើតហេតុខាងលើ ។

តាមពាក្យបំណ្ដឹងរបស់ជនរងគ្រោះមួយគ្រួសារនេះ បានរៀបរាប់ប្រាប់នគរបាលប៉ុស្ថិ៍សង្កាត់ប៉ៃលិន និងនគរបាលនៃស្នងការខេត្តថា ទ្រព្យសម្បត្តិបាត់បង់រួមមានៈ
1- ប្រាក់ខ្មែរ ៥,០០០,០០០រៀល
2- ប្រាក់ដុល្លារ ៣៨០ដុល្លារ
3- ត្បូងឆ្នៃ ១០គ្រាប់ តូចៗ
4- លោហធាតុពណ៍លឿង (ខ្សែ ក) ០៣ជី ផ្លាកទីន

5- កូនកាបូបលុយ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ៕ ស សារ៉េត

 

3 2 1

ជនរងគ្រោះ

ជនរងគ្រោះ

សូមអានបន្ត ៖ នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនបាន៥១កញ្ចប់នៅប្លុករោងចក្រឆ្នាំង


ចែករំលែក៖