អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១២ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជូបពិភាក្សាជាមួយលោក Medvedev ប្រធានគណបក្សរស្ស៊ីរួបរួមរបស់រស្ស៊ីនៅវិមានសភាប្រជាជនចិននៅទីក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងថា ចាប់តាំងពីបក្សកុម្មុយនីស្តចិននិងគណបក្សរស្ស៊ីរួបរួមបានបង្កើតទំនាក់ទំនងអស់រយៈពេលជាង២០ឆ្នាំមក ភាគីទាំងពីរបានប្រាស្រ័យទាក់ទងគ្នាក្នុងកម្រិតខ្ពស់ និងប្រកបដោយលក្ខណៈស្ថាបនា ព្រមទាំងបានពង្រឹងការផ្លាស់ប្តូរនិងការរៀងសូត្រទៅវិញទៅមកពីបទពិសោធអភិបាលកិច្ច បក្សនិងរដ្ឋ។រីឯក្នុងបញ្ហាវិបត្តិអ៊ុយក្រែន ចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍បីគឺ សមរភូមិមិនត្រូវរីករាលដាលទៅក្រៅ មិនឱ្យសង្គ្រាមឡើងម្តង និងគ្រប់ភាគីមិនញុំញង់អុជអាល ដើម្បីជំរុញការបន្ធូរបន្ថយស្ថានការណ៍ក្នុងពេលឆាប់ៗ។
គេហទំព័រ «CCFR China state-controlled media » លោក Medvedevបានប្រគល់លិខិតសរសេរផ្ទាល់ដៃរបស់លោក Putin ប្រធានាធិបតីរុស៊្សីជូនដល់លោក Xi Jinping និងបញ្ជាក់ថា ភាគីរុស្ស៊ីនឹងអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរដោយម៉ឺងម៉ាត់មិនងារេក និងជំរុញការសម្របសម្រួលជាយុទ្ធសាស្ត្រ។ភាគីរុស្ស៊ីវាយតម្លៃជាវិជ្ជមានអំពីជំហររបស់ចិនក្នុងវិបត្តិអ៊ុយក្រែន យកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមនៃក្រុម “មិត្តភត្តិសន្តិភាព”ដែលស្នើឡើងដោយប្រទេសចិន ប្រេស៊ីល និងប្រទេសដទៃទៀត ហើយមានឆន្ទៈក្នុងការជំរុញយ៉ាងសកម្មនូវដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ៕
ដោយ ៖ សិលា