ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មាន៖ ពាក់ព័ន្ធនឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វេីការកាក់រថយន្តរបស់គាត់ នៅលើដងផ្លូវ ខណៈដែលគាត់កំ ពុងដឹកប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូនទៅកាន់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ មានកិត្តិយសសូម ជម្រាបជូនសាធារណជន អ្ន្កកសារព័ត៌មានបង ប្អូនអ្នកប្រើប្រាស់ បណ្តាញ សង្គម បានជ្រាបថាបន្ទាប់ពីបានឃេីញ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ឃុន ណារ៉ា ត់ បានសរ សេរបង្ហោះក្នុងគណនីរបស់ខ្លួនពាក់ព័ន្ធនឹងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកធ្វេីការកាក់រថយន្តរបស់គាត់ នៅលើដងផ្លូវ ខណៈដែលគាត់កំ ពុងដឹកប្រពន្ធរបស់គាត់ឈឺពោះសម្រាល កូនទៅ កាន់ មន្ទីរពេទ្យ។ 

ពេលនេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់ទាំងមន្រ្តីដែលអនុវត្តការងារនៅទីនោះផ្ទាល់ ទាំងម្ចាស់គណនីហ្វេសប៊ុកខាងលើផងនាល្ងាចថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២៤ ត្រឹមវេលាម៉ោង ១៧និង១៨នាទី។

ចំពោះលទ្ធផលនៃការស្រាវជ្រាវ នេះប្រសិនបើរកឃើញ ថាមន្រ្តីរូបណាបានប្រព្រឹត្តិមិនត្រឹមត្រូវតាមជំនាញ វិជ្ជាជីវ:នោះ មន្រ្តីនគរបាលរូបនោះនឹងត្រូវទទួល នូវការអនុវត្តវិន័យស្របតាមវិន័យរបស់កង ម្លាំងនគរបាលជាតិ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នក សារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន ៕

ដោយ ៖ តារា


ចែករំលែក៖