ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការបោសសម្អាត  និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ 

១.សេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាព លទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅការងារបន្ត។

២.សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។

៣.បញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤…។ នេះបើយោងតាមពីប្រភព នាយកដ្ឋានព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖