ព័ត៌មានទាន់ហេតុការណ៍៖

បុរសយោធាម្នាក់ ស្រវឹងស្រាបើករថយន្តបុកម៉ូតូស្កុបពី ពីក្រោយរងរបួសស្ត្រីសរសៃខ្ចីម្នាក់

ចែករំលែក៖

ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារបុរសជាយោធាម្នាក់ បើករថយន្តតាកូម៉ាមួយគ្រឿង ទាំងស្រវឹស្រា ជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿង ចំពីក្រោយ ខណៈបន្ថយល្បឿនឈប់ស្តុប បណ្តាលឲ្យស្ត្រីសរសៃខ្ចីម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូចុកចាប់ងើបមិនរួច និងក្មេងតូច២នាក់ទៀតរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែសីហា ២០១៦ នៅចំណុចស្តុបជេនជូរីផ្លារហ្សា ផ្លូវ២០១១ កែងនិងផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញ ម៉ូតូស្កុបពី មួយគ្រឿង បើកដោយបុរសម្នាក់ឌុបប្រពន្ធ និងក្មេងប្រុសម្នាក់ និងទារកអាយុ៤ខែម្នាក់ ដោយប្រពន្ធជាអ្នកបីកូនតូច ជិះតាមផ្លូវ ២០១១ ទិសដៅពីជើង
ត្បូង ខណៈមកដល់ចំណុចស្កុបខាងលើ ម៉ូតូបានបន្ថយល្បឿនដើម្បីឈប់ស្តុប ស្របពេលនោះ ក៏មានរថយន្តតាកូម៉ា ពណ៍ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2F-2484 ក្នុងទិសដៅស្រាបគ្នា បើកបរដោយបុរសយោធាស្រវឹងស្រា ម្នាក់ បានបើកបុកពីក្រោយ បណ្តាលឲ្យស្ត្រីដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូជាមួយកូនតូចអាយុ៤ខែ ធ្វើឲ្យស្ត្រីជាម្តាយចុកចាប់ទល់ផ្អក ងើបមិនរួច រីឯក្មេងប្រុសម្នាក់ត្រូវជាក្មួយរបួសរលាត់ដៃរលាត់ជើង ដោយឡែកបុរសជាអ្នកបើកម៉ូតូនិងទារកមិនមានរងរបួសអ្វីឡើយ ។

ប្រភពបន្តថា ក្រោយមក ក៏មានរថយន្តរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក មកពីក្រោយគេចពីរថយន្តតាកូម៉ា បម្រុងនឹងកៀរ រថយន្តតាកូម៉ា តែត្រូវអ្នកបើកបរចាប់ហ្វ្រាំងទាន់ ធ្វើឲ្យស្ទះចរាចរណ៍ជាងកន្លះម៉ោង ដោយសារតែបុរសម្ចាស់រថយន្តតាកូម៉ា ដែលជាយោធាមានស័ក្តិមានយស់ ម្នាក់ ស្រវឹងស្រាបានចុះពីរថយន្តមកស្រែកឡូឡាផ្អើលគេឯង មកចោមរោមមើលហេតុការណ៍ ។

ក្រោយពេលកើតហេតុ ប៉ូលិសជំនាញចរាចរណ៍ បានមកសម្រួលសុំសោរថយន្ត បើករថយន្តបង្កចេញ ហើយបាននាំបុរសយោធា ស្រវឹងនោះមកកាន់ផ្នែកចរាចរណ៍ខណ្ឌដើម្បីវាស់ជាតិអាកុល និងប្រគល់ទៅការិយាល័យចរាចរណ៍ក្រុងដើម្បីចាត់ការ និងដោះស្រាយ ៕ សុខាសែនជ័យ

image2 image1 image3
សូមអានបន្ត ៖ ប្រធានាធិបតី ​Duterte ៖ ហ្វីលីពីននឹងតស៊ូ​ធ្វើសង្គ្រាមប្រសិនបើចិនឈ្លានពានដែនអធិបតេយ្យ


ចែករំលែក៖