ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀន៨កញ្ចប់តូច 

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតម្សៅក្រាមពណ៌ស ថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន៨កញ្ចប់តូច  ។
កិច្ចប្រតិបត្តិការរបស់ក្រុមត្រួតពិនិត្យអាវុធជាតិផ្ទុុះ និង រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឡើងវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខបណ្ណា ល័យសម្តេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
មន្រ្តីនគរបាលណ្ឌទួលគោក បានឲ្យដឹងថា  ជនសង្ស័យ៤នាក់ ដែលឃាត់ខ្លួនបាន ៖ ទី១-ឈ្មោះ តក់ វ៉ាន់នី ហៅ ឌី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ( មានក្រាមពណ៌សថ្លា ០៣កញ្ចប់ តូច ) ។ ទី២-ឈ្មោះ សួស សាន់ត្រា ហៅ ត្រា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការ ដ្ឋានសំណង់ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ ( ជនសង្ស័យទាំងពីរ ជិះម៉ូតូជាមួយគ្នា ) ។ ទី៣-ឈ្មោះ សាន ចាន់វាសនា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សអនុវិទ្យាល័យ សន្ធរម៉ុក ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលេខ១៤៦ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក ( ចាប់យកក្រាមពណ៌ស ថ្លា ០១កញ្ចប់តូច ) ។ ទី៤-ឈ្មោះ តេង សុខចាន់ណា ហៅ ខ្មៅ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ( ជនសង្ស័យទាំងពីរ ជិះម៉ូតូជាមួយគ្នា ) ។
វត្ថុតាងចាប់យក ៖ -ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន ០៤ កញ្ចប់តូច ។ ម៉ូតូ ០២គ្រឿងម៉ាកសង់កូរ៉េ ពណ៌ ក្រហម ពាក់ស្លាក លេខផ.6053 ភ.ព1 មានលេខតួ 1422525 និងលេខម៉ាសីុន 1422568 និងម៉ាក Susuki Let’s ពណ៌ស ស៊េរី2015 ពាក់ស្លាកលេខភ្នំពេញ 1CR-5171 មានលេខតួ 495262 និងលេខម៉ាសុីន 405279 ។
កិច្ចប្រតិបត្តិការរបស់នគរបាលប៉ុស្តិរដ្ឋបាលបឹងកក់ទី១ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ខណៈពេលកំពុងឈរលក់គ្រឿង ញៀន ដោយជនសង្ស័យទី៥ឈ្មោះ លាង រម្មណី ហៅ នី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ ពុំពិតប្រាកដ ។ វត្ថុតាងចាប់យក  ក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា
IMG_1326 IMG_1325

ចែករំលែក៖