ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសឯកឧត្តម បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិ ច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេ ល៩ខែឆ្នាំ២០១៦របស់ផែនការប្រឆាំ ងបទល្មើសគ្រឿងញៀននៅអគ្គស្នងកា រដ្ឋាននគរបាលជាតិ ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិ នមែនចប់កណ្តាលទីនោះទេ គឺសមត្ថកិច្ចត្រូវតាមដានករណីពេ លដែលបញ្ជូនជនល្មើសដល់តុលាការលុះ ត្រាតែតុលាការបើកសវនាការចប់ជាស្ ថានពរក៏ដោយ បន្ទាប់មកសមត្ថកិច្ចត្រូវតាមដា នទៀតតើការទាក់ទងរវាងទណ្ឌិត ជនល្មើសជនជាប់ចោទនៅក្នុងគុគវាយ៉ា ងម៉េច? ។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍អគ្គស្ នងការនគរបាលជាតិ បានសំណូមពរឲ្យការបង្រ្កាបនេះធ្ វើឲ្យដល់ឬគល់មិនមែនគ្រាន់តែបញ្ ជូនជនល្មើសទៅតុលាការហើយចប់រឿងនោះ ទេ ត្រូវស្រាវជ្រាវដល់ឬសគល់ថាករណី នេះអ្នកណាជាមេក្លោងចែកចាយ? តើអ្នកណាជាអ្នកទទួលផលជាដើម? ។ សមត្ថកិច្ចបានធ្វើការមួយជំហ៊ា នហើយជាមួយអគ្គនាយកដ្ឋានពន្ធធនា គារដើម្បីសិក្សាឡើងវិញពីបញ្ហានេះ ។
នាឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការកោតសរសើរចំពោះ កងកម្លាំងមានសមត្ថកិច្ចដែលបានខិ តខំបំពេញការងារនាពេលកន្លងមកទទួ លបានជោគជ័យជាពិសេសលើការបង្រ្កា បបទល្មើសគ្រឿងញៀននេះដែលជាបញ្ហា ដ៏រសើបសម្រាប់សង្គមជាតិទាំងមូល ។
លោក ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងពីលទ្ធផលការងារប្រយុទ្ ធប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេ ល៩ខែឆ្នាំ២០១៦ ថា កម្ពុជានៅតែទទួលរងគ្រោះថ្នាក់នូ វការដឹកជញ្ជូន ការជួញដូរគ្រឿងញៀន ជ្រៀតចូលឆ្លងកាត់តាមផ្លូវគោក ផ្លូវទឹក និងច្រកអាកាសដោយសារឥទ្ធិពល និងទំហំបទល្មើសកើតឡើងច្រើនតាមតំ បន់ ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ ២០១៦នេះ សកម្មភាពមួយចំនួនដែលបង្ ក្រាបបានតាមច្រកព្រលានយន្តហោះ ៣ករណី ឃាត់ខ្លួន៥នាក់ (ថៃ១នាក់ស្រី) នីហ្សេរីយ៉ា៣នាក់ និងរ៉ូម៉ានី ១នាក់។ រឹបអូសកូកាអ៊ីនជាង៨គីឡូក្រាម ប្រភពមកពីប្រទេសអារ៉ាប់រួមនិងនី ហ្សេរីយ៉ា ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា នៅច្រកព្រំដែនគោកកម្ពុជា.ឡាវ (ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិ ហារ)កើតមាន៥ករណីឃាត់ខ្លួន៦នាក់( ខ្មែរ២នាក់ ឡាវ៤នាក់) មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសមេ តំហ្វេតាមីន(ICE)២គីឡូក្រា ម៧១៨ក្រាម ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា និយាយជារួមការបង្ក្រាបបទល្មើ សសរុបរយៈពេល៩ខែឆ្នាំ២០១៦មានចំនួ ន២.២៦៥ករណី ឃាត់ខ្លួន៥.០៥៧នាក់(ស្រី៤៧៦នាក់ ) ជនជាតិខ្មែរ៤.៩៥៨នាក់(ស្រី៤៥៧នា ក់)និងជនបរទេស១១សញ្ជាតិ៩៩នាក់( ស្រី១៩នាក់) រួមមានជនជាតិវៀតណាម៦០នាក់(ស្រី ១៧នាក់) , នីហ្សេរីយ៉ា១១នាក់, ស៊ុយអែត១នាក់, អាមេរិក២នាក់, កូរ៉េ១នាក់, ចិន១០នាក់(ស្រី១នាក់), ថៃ៣នាក់(ស្រី១នាក់), ឡាវ៨នាក់, ហ្វាំងឡង់១នាក់ , អូស្រ្តាលី១នាក់និងរ៉ូម៉ានី១នា ក់ ។
លោក ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន បានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែ លរឹបអូសបានមានសារធាតុញៀនគ្រប់ប្ រភេទទម្ងន់សរុប៦៥គីឡូក្រាម៥០០ក្ រាមក្នុងនោះមានមេតំហ្វេតាមីនម្ សៅក្រាម ICEជាង ៤៤គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៨គី ឡូក្រាម, ហេរ៉ូអ៊ីនជាង៣គីឡូក្រាម, កូកាអ៊ីនជាង៨គីឡូក្រាម, កេតាមីនជាង៦៩ក្រាម,អ៊ិចស្តាស៊ី ជាង៩០០ក្រាម។ ដោយឡែកកញ្ឆាក្រៀមជាង៤គីឡូក្រាម ដើមកញ្ឆា៦២.០២៣ដើម និងប្រេងម្រះព្រៅភ្នំ៩៥គីឡូក្រា ម ៕តាឡឹម