ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីវ័យចំណាស់ម្នាក់លង់ទឹកស្រះក្រោយផ្ទះដោយសារមានជំងឺស្កន់ជាន់

ចែករំលែក៖

សៀមរាប៖ ស្ដ្រីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ដោយសារលង់ទឹកស្រះដែលជីកនៅខាងក្រោយផ្ទះ ។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ថា មានស្ដ្រីម្នាក់ បានលង់ទឹកស្រះនៅខាងក្រោយផ្ទះបណ្ដាលឲ្យយ៉ាងអណោចអាធម្ម ដែលលោកថា ករណីនេះកើតឡើងនៅក្នុងភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកអធិការនគរបាលស្រុកបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ព្រំ ឡែម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ បើតាមការរៀបរាប់របស់ប្តីជនរងគ្រោះឈ្មោះ ហេង ឆៃ ប្រាប់សមត្ថកិច្ចនគរបាលថា រូបគាត់បានចេញទៅប្រកបមុខរបរនៅឯក្រៅដូចសព្វមួយដងពេលត្រឡប់មកផ្ទះវិញបាត់ប្រពន្ធ ហើយបានដើររកក៏ប្រទះឃើញស្លាប់នៅក្នុងទឹកស្រះក្រោយផ្ទះ បន្ទាប់មកគាត់បានហៅអ្នកជិតខាងឲ្យមកជួយស្រងយកមកដាក់លើគក។

ករណីនេះប្តីជនរងគ្រោះបានសន្និដ្ឋានថា ប្រហែលជាប្រពន្ធគាត់ចុះទៅដងទឹកស្រះ ហើយរអិលជើងធ្លាប់ក្នុងទឹកស្រះ បណ្ដាលឲ្យស្លាប់ ព្រោះប្រពន្ធគាត់មិនចេះហែលទឹកផង ម៉្យាងវិញទៀតគាត់មានជំងឺប្រចាំកាយ(ស្កន់ជាន់)។

ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅពិនិត្យសាកសពហើយបានសន្និដ្ឋានថាស្រ្តីរងគ្រោះពិតជាបានលងទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជានិរន្ដរ៍

dw
សំអានបន្ត ៖ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនចប់កណ្តាលទីនោះទេ សមត្ថកិច្ចត្រូវបន្តស្រាវជ្រាវដល់ ឫសគល់ មេក្លោងចែកចាយគ្រឿងញៀនខុសច្បាប់ទោះបីតុលាការបើកសវនាការចប់ជាស្ថាពរក៏ដោយ


ចែករំលែក៖