ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូបង្រៀនម្នាក់បត់ម៉ូតូមិនប្រយត្ន័ត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ជាគ្រូបង្រៀនបានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈដែលជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមិនមើលក្រោយ ក៏ត្រូវរថយន្តទួរីសបុកយ៉ាងពេញទំហឹង កាលពី វេលាម៉ោង ១៦និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែតលេខ១២២និង១២៣  ភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសរងរបួសធ្ងន់ មានឈ្មោះ សួស អ៊ន់ អាយុ៥១ឆ្នាំ មុខរបរគ្រូបង្រៀនមានទីលំនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខណៈម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ ស្វាយរៀង ១F ០៩៤៩ ខូចខាតយ៉ាងដំណំ ។

ចំពោះអ្នកបើករថយនមានឈ្មោះ ប្រាក់ កុសល់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ស៊ីឈ្នួលបើករថយន្ដ រស់នៅ ភូមិ ផ្សារត្រកួន ឃុំ សង់លុង ស្រុក ត្រាំ ខេត្ត តាកែវ ដោយបើក រថយន្ដម៉ាក សាំងយ៉ុង ពណ៌ សំបក់ឱឡឹក ពាក់ផ្លាកលេខ ភ្នំពេញ ២Z ៥១៦០ ។

តាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងពីកើតមកលិចហើយក៏បានបត់ឆ្វេងមិនប្រុងប្រយត្ន័ ក៏ត្រូវរថយន្តបើកស្របទិសគ្នាជា់ហ្វ្រាំងមិនជាប់ ក៏បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងតែម្តង ។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។ មូលហេតុដោយសារម៉ូតូ បត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ទើបបង្កឲ្យមានគ្រោះថ្នាក់ចររាចរណ៍នេះកើតឡើង ។

ចំពោះមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍នគរបាលខេត្ត ស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

 

srvr (1) srvr

 

 
សូមអានបន្ត ៖ កម្មការិនី២៥នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំក្រណាតនៅរោងចក្រយូលី៣ក្រុងបាវិត


ចែករំលែក៖