ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍ឈរជេីងនៅគោលដៅស្ពានអាកាសចោមចៅ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានធ្វេីការត្រួតពិនិត្យរថយន្ត០១គ្រឿង ម៉ាកLuxus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BT 9357បេីកបរដោយបុសម្នាក់ ករណីប្រេីប្រាស់ទូរសព្ទដៃ ពេលដែលមន្រ្តីនគរបាលចរាចរណ៍ត្រួតពិនិត្យឃេីញថារថយន្តពាក់ផ្លាកលេខមិនប្រក្រតី អ្នកបេីកបរក៏ទទួលស្គាល់កំហុសរបស់ខ្លួន បានដោះផ្លាកលេខចេញ និងបានធ្វេីការផាកពិន័យតាមច្បាប់កំណត់ចំនួន1200.000៛(មួយលានពីរសែនរៀល )ព្រមទាំងយកផ្លាកលេខមករក្សាទុកជាបណ្តោះអាសន្ន ។
ក្រោយពីធ្វេីការផាកពិន័យរួចអ្នកបេីកបរក៏យល់ព្រមទទួលស្គាល់កំហុសនិងសុំទោសសមត្ថកិច្ចដែលបានថតសមត្ថកិច្ចប្រេីពាក្យសម្តីប្រមាថមកលើសមត្ថកិច្ចអនុវត្តច្បាប់កំពុងបំពេញភារកិច្ចហើយយករូបភាពវីដេអូនោះផ្ញើចូលផេកសារព័ត៌មានដើម្បីឲ្យជួយបង្ហោះ។
បន្ទាប់ពីទទួលស្គាល់កំហុសបុរសនោះក៏បានស្នើសុំទៅសារព័ត៌មានដែលយករូបភាពខ្លួនទៅបង្ហោះសូមលុបចោលវិញខណៈដែលអង្គភាពសារព័ត៌មានមួយចំនួនយកព័ត៌មាននិងរូបភាពនោះបង្ហោះផ្សព្វផ្សាយ តែប្រភពមួយជ្រុង ជាព័ត៌មានដកស្រង់ប្រភពមិនបានគ្រប់ជ្រុងជ្រោយយកទៅបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដោយមិនបានសួរនាំបំភ្លឺពីប្រធានអង្គភាពរឺអ្នកពាក់ព័ន្ធ ដែលបង្កឲ្យប៉ះពាល់កិត្តិយសមត្ថកិច្ចអនុវត្តច្បាប់កំពុងបំពេញភារកិច្ច។
អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ តារា