ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបោះពួយលឿន បុកពីក្រោយកុតឺន័រឈប់ចត បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេបានជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង កំពុងឈប់ចត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅមុខភោជនីយដ្ឋានម្ហូបចិន ម៉ាក្រូ តាមបណ្តោយផ្លូវជាតិ៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C-1751 មកឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៤ នៅមុខហាងម្ហូបចិន ម៉ាក្រូ ដោយបានបើកភ្លើងស៊ីញ៉ូ ត្រឹមត្រូវ
លុះក្រោយមក គេឃើញបុរសម្នាក់ទំនងជាស្រវឹង បានជិះម៉ូតមួយគ្រឿងម៉ាកសង់សេ១២៥ ស៊េរី  ០១៤ ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1470 ជិះចេញពីរង្វង់មូលចោមចៅ ឆ្ពោះមកផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្តាលអោយបុរសជិះម៉ូតូរងរបួសក្បាលធ្ងន់ ។

ក្រោយពេលកើតហេតុ មានរថយន្តក្លីនិកឯកជន ហុង ហាក់មកដឹងតែដោយជនរងគ្រោះមានសភាពធ្ងន់ពេកមិនហ៊ាន ដឹក ក៏មានប្រជាពលរដ្ធ ហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូ និងរថយន្តកុងតឺន័រត្រូវសមត្ថកិច្ចជំនាញនាំយកទៅទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ

image2 image1 image3


ចែករំលែក៖