ភ្នំពេញ៖ ថ្ងៃអាទិត្យ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីដោយមានការអនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ គោលដៅនៅចំណុចភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញបានឱ្យដឹងថា កម្លាំងដែលចុះត្រួតពិនិត្យរដ្ឋបាលសរុប ៩នាក់ ហើយបានត្រួតពិនិត្យបន្ទប់ជួល០១ខ្នង ចំនួន ២៧បន្ទប់។ លោកនាយនគរបាលប៉ុស្តិ៍ឃ្មួញបានបន្តអោយដឹងទៀតថា ជាលទ្ធផលការងារស្ថិតិ ត្រួតពិនិត្យបន្ទប់ជួលខាងលើគឺ មានមនុស្សស្នាក់នៅចំនួន ២៧គ្រួសារ មនុស្សសរុប ៩៨នាក់ ប្រុស ៧៩នាក់ អាយុ១៨ឆ្នាំឡើង៨៧នាក់ប្រុស៧៦នាក់។ ក្នុងនោះលោកក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំនូវបញ្ហាផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនមនដូចជា÷
-ការងារសន្តិសុខ (គ្មាន)
-ការងារព្រហ្មទណ្ឌ (គ្មាន)។
-ការងារគ្រឿងញៀន (គ្មាន)។
លោក វរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញក៏បានឆ្លៀតឱកាសណែនាំពីការចាក់ធុងបាស់នៅពេលយប់ ធ្វើអោយមានសំលេងរំខានដល់អ្នកជិតខាង និងផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងគ្រប់អាយុ១៥ឆ្នាំអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញ៕
ដោយ៖ ចន្ទ លីហ្សា