ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកទំនិញមួយគ្រឿ បានជ្រុលទៅបុករបងការិយាល័យតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បាក់ខ្ទេចគ្មានសល់ បន្ទាប់ពីរថយន្តនេះ បានបើកគេចនឹងម៉ូតូមួយគ្រឿង ដែលមានឌុបកូនក្មេងម្នាក់ ឆ្លងផ្លូវមុខសាលាខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវបែកជា៥ មុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ស្រ្តីជាអ្នកបើកបរម៉ូតូនេះមានឈ្មោះ ស្រី ចេ អាយុ៣៨ឆ្នាំ និងដឹកកូនប្រុស អាយុ១ឆ្នាំម្នាក់ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគី Lets ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ ១A-៤០៩៥ ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ដែលជាផ្លូវបញ្ច្រាស និងហាមឃាត់ ។
លុះមកដល់ចំណុចកើតហេតុ ក៏មានរយន្តកាម៉ាស១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង ៣A- ០៨៤១ បានបើកបរមកពីលិចទៅកើត នៅមកដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូមកដល់គៀកនឹងរថយន្ត ក៏បួងចង្កូតគេចរួច ហើយបានជ្រុលបានទៅបុករបងការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបាក់រលំដួលខ្ទេចអស់រលីងតែម្តង ចំពោះស្រ្តីអ្នកបើបម៉ូតូបានដួលរបួសស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីអោយភាគីទាំងអស់សម្របសម្រួលគ្នាចេញថ្លៃជួសជុលធ្វើរបងនេះសារឡើងវិញ ៕ ចន្ថា