ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតរំលែកមរណទុក្ខ
ផ្ញើជូន
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ ជាទីស្រឡាញ់រាប់អាន!
ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំឥតឧបមា ដោយបានទទួលដំណឹងមរណភាព លោកជំទាវធម្មសទ្ធា ភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយ រោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តមនាយឧត្តម សេនីយ៍ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ជីដូនជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃ បានប្រកបដោយព្រហ្មវិហារធម៌និងសង្គហធម៌គម្រូមួយរូបដែលតែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរី វិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកគាំពារ និង ជ្រោមជ្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយឆន្ទៈមនសិការដ៏ មុះមុតក្នុងបុព្វហេតុជាតិមាតុភូមិ។ លើសពីនេះទៅទៀត មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវធម្មសទ្ធាភិរ័ត្នក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភតិយា ៕
ដោយ ៖ សិលា