ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-វៀតណាមនឹងជួបគ្នាដើមសប្តាហ៍ក្រោយពិភាក្សារឿងព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំ ដែនកម្ពុជាបានឲ្យដឹងថា គណៈកម្មការព្រំដែនកម្ពុជា-វៀតណាមនឹងបើកកិច្ចប្រជុំ មួយនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលកម្ពុជានឹងគ្រោងសួរដេញ ដោលអំពីកំណត់ទូតពាក់ព័ន្ធនឹងការរំលោភ បំពានរបស់វៀតណាមនៅតាមតំបន់ព្រំ ដែនមួយចំនួនរបស់កម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តីបានឲ្យដឹងថា បញ្ហា សំខាន់ក្នុងការជជែកគ្នារវាងកម្ពុជា-វៀត ណាមនាពេលនេះ រួមមាន ការឯកភាពគ្នា រវាងប្រទេសទាំង២ក្នុងការស្នើឲ្យរដ្ឋាភិបាល បារាំងជួយបច្ចេកទេសអំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើ ទៅកាន់វៀតណាម ដែលមិនទាន់ដោះ ស្រាយកន្លងមក។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា «មានបញ្ហាមួយចំនួន ដូចជាបញ្ហាដែលយើងត្រូវធ្វើលិខិតឯកភាពគ្នាដើម្បីដាក់ ជូននាយករដ្ឋមន្រ្តីប្រទេសទាំង២ផ្ញើទៅ ប្រទេសបារាំងឲ្យពួកគេជួយផ្នែកបច្ចេក ទេសនៅតំបន់ដែលយើង មិនឯកភាពគ្នា អំពីការគូសចម្លងផែនទី។ ក្រៅពីនោះក៏ មានបញ្ហាបច្ចកទេសដែលនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ស្នើទៅភាគី វៀតណាម ដែលមិនទាន់ដោះស្រាយនោះ យើងនឹងជជែកជាមួយគ្នាទៀត»។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា «រឿង រំលោភនៅតាមបណ្តោយព្រំដែនរឿងជីក ស្រះ ការសាងសង់អគារនៅតំបន់ ដែល យើងហាមឃាត់ អាហ្នឹងក៏យើងយកមក ជជែកដែរ»។

គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃ១៨ សីហា ឆ្នាំ២០១៦ បានផ្ញើ កំណត់ទូតជាថ្មី ស្នើឲ្យវៀតណាមបញ្ឈប់ សកម្មភាពនានា ដូចជាការជីកស្រះ សង់ ប៉ុស្តិ៍ និងផ្លូវជាដើមនៅតាមបន្ទាត់ព្រំ ដែនកម្ពុជា-វៀតណាម នៅក្នុងខេត្ត មណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងតាកែវ។

ក្រសួងការបរទេសបានរំលឹកឡើងវិញ ពីសកម្មភាពរបស់វៀតណាម ដែលបាន សាងសង់ប៉ុស្តិ៍ព្រំដែន ផ្លូវ ជីកស្រះ និង សាងសង់សំណង់នានានៅតាមបន្ទាត់ ព្រំដែនដោយបានបញ្ជាក់ថា ការសាងសង់ នេះគឺជាការរំលោភបំពានមកលើដែន អធិបតេយ្យរបស់កម្ពុជា។

កាលពីខែកក្កដា ឆ្នាំមុន កម្ពុជា-វៀត ណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នាម្តង រួចទៅហើយ ក្នុងនោះភាគីទាំងពីប្តេជ្ញា បញ្ចប់កិច្ចការព្រំដែនឲ្យបានចប់នាពេល ខាងមុខ អនុវត្តស្មារតីនៃសេចក្តីប្រកាស ព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៩៥ ស្តីពីការរក្សាស្ថានភាពបបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែន និងឯកភាពគ្នា ដោះស្រាយរាល់បញ្ហាបាតុភាព ដែលកើត មាននៅតំបន់បណ្តោយព្រំដែនផងដែរ៕
ហេង សូរិយា

vae


ចែករំលែក៖