ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ សាសនិកឥស្លាម កម្ពុជាឆ្នាំនេះ ទៅធ្វើបុណ្យហាជ្ជី នៅអារ៉ាប់ប៊ីសាអូឌីត ៨០០នាក់ចំណាយថវិកា៣លាន ៦សែនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖  លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមរ នាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ២៩ សីហាថា៖  សម្ដេចតេជោ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានខិតខំ ដោះស្រាយនូវបញ្ហាកង្វល់ជាច្រើន ជូនប្រជាពលរដ្ឋទូទៅ ។ ជាក់ស្ដែង តាមរយៈ  រដ្ឋមន្ត្រី ក្រសួងហាជ្ជី អារ៉ាប់សាអ៊ូឌី បានសំរួលតាមសំណូមពរកម្ពុជា ដើម្បីផ្ដល់ទិដ្ឋាការ ហាជ្ជីអោយបានច្រើនដល់សាសនិក ឥស្លាមកម្ពុជា ដោយសុំកុំអាលគិតពីកូតា ដែលជាក់ស្ដែងនៅឆ្នាំនេះ កិច្ចការប្រតិបត្តិហាជ្ជី ពុំមានការខកខាន ដោយសារ មិនទទួល បានទិដ្ឋាការ ដូចបីឆ្នាំកន្លងទៅនោះឡើយ ។

លោកបន្ដថា៖ ឆ្នាំនេះសាសនិកឥស្លាមកម្ពុជាទៅធ្វើបុណ្យហាជ្ជី ចំនួន 800 នាក់ ចំណាយប្រាក់ ប្រមាណ 3,600,000 ដុល្លារ អាមេរិក ។ ខណៈឆ្នាំ២០១៥ បងប្អូនសាសនិក ឥស្លាម កម្ពុជា បានទៅធ្វើបុណ្យហាជ្ជី នៅអារ៉ាប់ប៊ីសាអូឌីត ប្រមាណ តែ៥០០នាក់ទៅ៦០០នាក់ប៉ុណ្ណោះ ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ នៅក្នុងសង្គមគ្រួសារ ។ ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បូជាទាំងកំលាំងកាយ និងកំលាំងចិត្ត ក្នុងបុព្វហេតុបម្រើសង្គមកម្ពុជា ជាពិសេស សំរាប់បងប្អូនសាសនិកឥស្លាមកម្ពុជា ដែល បានស្នើរសុំទិដ្ឋិការទៅធ្វើ បុណ្យហាជ្ជី នៅទឹកដីព្រះរាណាចក្រ អារ៉ាប៊ីសាអ៊ូឌីត ក្នុងឆ្នាំនេះ គឺបានទទួលទិដ្ឋិការទាំងអស់គ្នា ។

ទាំងនេះគឺជាផ្លែផ្កា ផ្តើមចេញពីជំនួបរវាង ឯកឧត្តម អូស្មានហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហាជ្ជី អារ៉ាប៊ីសាអ៊ូឌីត កាលពីដើមឆ្នាំ២០១៦ ។
ក្នុងជំួបនេះ លោក បាស្នើរសុំផ្ទាល់ទៅរដ្ឋមន្ត្រីក្រសួងហាជ្ជីអោយជួយបង្កើនកូតាអ្នកធ្វើបុណ្យហាជ្ជីព្រះរាជាណាចក្រកម្ពុជា អោយបានច្រើន។

តំណាងឲ្យ បងប្អូន សហគមន៍ ខ្មែរឥស្លាម លោក  អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមផ្សេងៗទៀត  លោកនិងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បម្រើសង្គមឥស្លាមកម្ពុជាយើង អោយមានភាពរីកចំរើន ដូចសព្វថ្ងៃ។

លោកសុំ សូមបួង ពីអល់ឡោះជាម្ចាស់ មេត្តាផ្តល់ រ៉ស់មាត់ ពើរ៉កាត់ និងស្លាម៉ាត់ ដល់ពួកយើងទាំងអស់គ្នា ដើម្បីបន្តដឹកនាំ នាវា ឥស្លាមកម្ពុជា អោយកាន់តែមានភាពរីក ចម្រើនបន្តទៅមុខទៀត និងដើម្បីដឹកនាំ សង្គម កម្ពុជា ឆ្ពោះទៅរកភាពសន្ដិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម  ទេសចរណ៍ និងវប្បធ៏មឲ្យមានការរីកលូតលាស់ រុងរឿង ដូចបណ្ដាប្រទេសនៅលើសកលលោក   ៕ សំរិត

 

image2 image1 image3 image4


ចែករំលែក៖