ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យកាលម៉ែត រៀបចំពិធីបើកសិក្ខាសាលាស្តីពី”ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី”

ចែករំលែក៖

ភ្នំពេញ៖ ឆ្លើយតបចំពោះសន្ទុះនៃការអភិវឌ្ឍន៍របស់ខ្លួន ថ្ងៃនេះមន្ទីរពេទ្យកាលម៉ែតបានហការជាមួយភាគីជប៉ុន ដើម្បីរៀបចំសិក្ខាសាលាវេជ្ជសាស្រ្តនេះឡើងដែលមានទាំងទ្រឹស្តី ការអនុវត្តបណ្ដុះបណ្ដាលពីក្រុមសាស្រ្តចារ្យវេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យNagoyaប្រទេសជប៉ុនជាគុណប្រយោជន៍ជួយបំពេញបន្ថែមបទពិសោធន៍ល្អៗជាច្រើននិងជាទន់ដ៏សំខាន់សម្រាប់ជួយឲ្យក្រុមគ្រូពេទ្យយើងកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត ដើម្បីសង្គ្រោះជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងគុណភាពសម្រាបមន្ទីរពេទ្យកាលម៉ែតក៏ដូចជាសម្រាបមន្ទីរពេទ្យដ៏ទៃទៀតក្នុងព្រះរាជណាចក្រកម្ពុជា។

លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានថ្លែងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី” កាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦ រវាងមន្ទីរពេទ្យកាលម៉ែតព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យNagoya ប្រទេសជប៉ុនក្រោមអធិបតីភាពលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកសាស្រ្តចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានបន្តទៀតថា ជានិច្ចកាលលោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងថ្លែងអំណរអរគុណ លោកវេជ្ជបណ្ឌិត Mamoru Yamashita និងក្រុមវេជ្ជបណ្ឌិតទាំងអស់ របស់សាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន អរគុណជ្រាលជ្រៅចំពោះសហភាតរៈកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ។

លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី ” ដែលបានសហការរៀបចំឡើងដោយសាកលវិទ្យាល័យNagoya ប្រទេសជប៉ុន និងមន្ទីរពេទ្កាលម៉ែតនៅកម្ពុជា  ។ មានខ្លឹមសារថ្តោតសំខាន់ទៅលើការបណ្ដុះបណ្ដាលប្រព័ន្ធគ្រប់គ្រងផ្នែកសម្ភពនិងរោគស្រ្តី ការថែទការថែទាំសម្ប់ស្រ្តីមានផ្ទៃពោះចាប់តាំងពីមុនបំណើតនិងក្រោយពេលប្រសូត្របុត្របន្តទៀតតាមមើលថែទាំពីការលូតលាស់ទារករហូតដ៏ធំពេញវ័យ ។  មានខ្លឹមសារមួយខាន់ទៀតនោះ គឺការព្យាបាលជំមហារីករោគស្រី្តដែលជាបទពិសោធន៍មួយថ្មីបន្ថែមទៀតសម្រាប់មន្ទីរពេទ្យកាលម៉ែតនិងក្រសួងសុខាភិបាលនៃប្រទេសទាំង២កម្ពុជា-ជប៉ុន ពិសេសជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់អ្នកជំងឺដែលមកទទួលយកសេវា.ថែទាំព្យាបាលទាក់ទងនិងជំនាញនេះ ។

លោកសាស្រ្តចារ្យ បានបន្តទៀតថា ប្រធានបទនៃសិក្ខាសាលានេះ ត្រូវបានជ្រើសរើសដែលស្របគ្នាទៅនឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាពពេលបច្ចុប្បន្ន ដែលប្រទេសទាំង២កំពុងប្រឈរមុខការពារ ការត្រួតពិនិត្យ នឹងការព្យាបាលជំងឺដោយកំរិតបច្ចេកទេសជំនាញកាន់តែទំនើបឈានទៅមុខនៅក្នុងប្រព័ន្ធនៃការគ្រប់គ្រងផ្នែកសម្ភពនឹងរោគស្រ្តី ។

ពិសេសជាងនេះទៅទៀត បច្ចេកទេសជំនាញនៃការបណ្ដុះបណ្ដាលអាចជួយឲ្យយើងរកឃើញនូវជំងឺមហារីករោគស្រ្តីជំងឺមហារីកស្បូនរួមទាំងការថែទាំស្រ្តីមានផ្ទៃពោះ.សព្វថ្ងៃនេះជំងឺមហារីកកំពុងតែដើរតួជួរមុខគេនៃព្រះរាជាណាចក្រកម្ពុជាយើង.ដែលក្រសួងសុខាភិបាលកំពុងធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត.ជាមួយគ្នានោះដែរ.ការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះនិងព្យាបាលជំងឺមហារីករោគស្រ្តី.អាចកាត់បន្ថយនូវអត្រាមរណៈនិងជាការបង្ការជំងឺប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ ។

លោកបន្តទៀតថា.ដោយសារតែវិទ្យាកាន់តែរីកចំរើន.ការផលិតឧបករណ៍កាន់តែទំនើប.ដែលទាមទារឲ្យវេជ្ជបណ្ឌិតទាំងឡាយ.ត្រូវអភិវឌ្ឍន៍បន្ថែមទាំងចំណេះដឹងនិងបច្ចេកវិទ្យាថ្មី.ដើម្បីដើរទាន់ការរីកចំរើននៃសាកលលោក ។

សិក្ខាសាលាដ៏មានសារសំខាន់នេះ.មានតួនាទីជាវេទិកាគំរូសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២.ដែលនឹងនាំឲ្យមានការកែលម្អនៅក្នុងប្រព័ន្ធកគ្រប់គ្រង.ការព្យាបាលនៅផ្នែកសម្ភពនិងរោគស្រ្តី.តាមបែបវិទ្យាសាស្រ្តនៃការថែទាំសម្រាប់ស្រ្តីមានផ្ទៃពោះនិងការព្យាបាលជំងឺមហារីករោគស្រ្តី.ដើម្បីផ្លាស់ប្តូរនៅក្នុងចំណោមគ្រូពេទ្យឯកទេសកម្ពុជានិងជប៉ុន ។

លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា សិក្ខាសាលានេះ.នឹងបង្ហាញនូវប្រធានបទជាច្រើនរួមទាំងបច្ចេកទេសបទពិសោធន៍ថ្មីៗព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស.ជាទន់មួយដែលតម្លៃធំធេងជួយដល់វិស័យសុខុមាលភាពនៅកម្ពុជា.ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ក្នុការពិនិត្យព្យាបាលជំងឺប្រកបដោយគុណ ៕ ស ដារ៉ា

 

image9 image8 image10 image7 image6 image5 image4 image3 image2 image1 image11


ចែករំលែក៖